ក្នុងកំឡុងពេលបច្ចុប្បន្ន សមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលបានក្លាយជាការចាំបាច់ ស្របតាមការវិវត្តរបស់បច្ចេកវិទ្យា ដែលមានឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ មនុស្សគ្រប់គ្នាបានពឹងផ្អែកលើឌីជីថល សម្រាប់ការប្រាស្រ័យទាក់ទង ការងារ ការសិក្សា និងសកម្មភាពផ្សេងៗ។ អត្ថបទនេះនឹងលើកឡើងពីជំនាញសំខាន់ៗ ដែលត្រូវមានក្នុងយុគសម័យឌីជីថល សម្រាប់ការបំពេញតម្រូវការផ្សេងៗ។
១. ជំនាញបច្ចេកទេសមូលដ្ឋាន (General Knowledge)
• ប្រព័ន្ធប្រតិបត្តិការ និងឧបករណ៍អេឡិចត្រូនិក
តម្រូវឱ្យមានជំនាញក្នុងការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិកទូទៅដូចជា កុំព្យូទ័រ និងទូរសព្ទដៃ។ ការយល់ដឹងពីប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីគ្រប់គ្រងមូលដ្ឋាន ជួយដល់ការធ្វើការងារដោយមានប្រសិទ្ធភាព។
• កម្មវិធីរុករកតាមអ៊ីនធឺណិត
អាចប្រើប្រាស់កម្មវិធីដូចជា Chrome, Firefox ឬ Safari ដើម្បីស្វែងរកព័ត៌មានទូលំទូលាយ ផ្សព្វផ្សាយ និងចែករំលែកមតិ និងចំណេះដឹង។
• ជំនាញដោះស្រាយបញ្ហា
ចេះស្វែងយល់ និងដោះស្រាយបញ្ហាទាក់ទងនឹងបច្ចេកទេស ឧបករណ៍ និងកម្មវិធីដែលប្រើប្រាស់។
២. ការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអ៊ីនធឺណិត (Online Communication)
• អុីមែល
សំខាន់សម្រាប់ការទំនាក់ទំនង ការផ្ញើ និងទទួលសារដែលពាក់ព័ន្ធនឹងការងារ។ ការយល់ដឹងពីរបៀបប្រើប្រាស់អ៊ីមែលនឹងធ្វើឱ្យការងាររបស់អ្នកកាន់តែងាយស្រួល។
• ប្រព័ន្ធផ្សព្វផ្សាយសង្គម
ការយល់ដឹងពីសីលធម៌ក្នុងការប្រើប្រាស់ និងការពារគណនីគឺទូទៅលើបណ្តាញសង្គមដូចជា Facebook ឬ Instagram ដើម្បីចៀសវាងបញ្ហាដែលជួបប្រទះនៅលើអនឡាញ។
• កម្មវិធីវីដេអូ
កម្មវិធីដូចជា Zoom, Microsoft Teams និង Google Meet គឺសំខាន់សម្រាប់ការប្រជុំ និងការសហការពីចម្ងាយ។
• កម្មវិធីផ្ទុកឯកសារ
កម្មវិធី Google Drive, Dropbox និង Microsoft OneDrive អាចជួយអ្នកបញ្ចេញ និងចែករំលែកឯកសារដោយមានប្រសិទ្ធភាព។
៣. អក្ខរកម្មព័ត៌មាន (News Information)
• ការវាយតម្លៃប្រភព
សមត្ថភាពក្នុងការស្វែងរកប្រភពដែលអាចទុកចិត្តបានគឺអាចជួយចៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
• ការស្វែងរកប្រភព
សមត្ថភាពក្នុងការប្រើប្រាស់ពាក្យគន្លឹះ និងវេទិកាតាមបណ្ដាញសង្គម ដើម្បីស្វែងរកព័ត៌មានដែលត្រឹមត្រូវក្នុងរយៈពេលខ្លី និងឆាប់រហ័ស។
• ឯកជនភាពទិន្នន័យ
ការយល់ដឹងពីការពារព័ត៌មានផ្ទាល់ខ្លួនគឺជាចំណុចសំខាន់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតដោយសុវត្ថិភាព។
៤. សុវត្ថិភាពឌីជីថល (Security)
• ការគ្រប់គ្រងពាក្យសម្ងាត់
ការបង្កើតពាក្យសម្ងាត់ខ្លាំង និងការប្រើប្រាស់ Two-Factor Authentication ដើម្បីការពារគណនី។
• ការប្រុងប្រយ័ត្នពីការលួចបន្លំ
គួរចៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅកាន់មនុស្សដែលមិនស្គាល់នៅតាមបណ្ដាញសង្គមនានា ដើម្បីបង្ការការលួចបន្លំ។
៥. សីលធម៌ឌីជីថល (Netiquette)
ការពាក់ព័ន្ធនឹងការប្រើប្រាស់អុីនធឺណិតដោយមានសីលធម៌ល្អ និងការបង្កើតបរិយាកាសអនឡាញបែបវិជ្ជមាន ដោយកាត់បន្ថយភាសាប្រមាថ និងការគំរាមកំហែង។
សរុបមកជំនាញទាំងអស់ដែលបានរៀបរាប់ខាងលើពិតជាមានសារៈសំខាន់ក្នុងការងារ និងជីវិតរបស់អ្នកក្នុងយុគសម័យឌីជីថល។
ប្រភព៖ https://www.fdmgroup.com/news-insights/essential-digital-skills/
https://www.linkedin.com/pulse/essential-digital-skills-increasingly-work-christina-copperthwaite/
https://www.verywellmind.com/ten-rules-of-netiquette-22285
បច្ចុប្បន្ននេះ អ៊ីនធឺណែតបានក្លាយជាកន្លែងថ្មីមួយក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានដែលអនុញ្ញាតឱ្យ សាធារណជនចូលទៅប្រើប្រាស់ទិន្នន័យ ស្វែងរកព័ត៌មាន ឬបញ្ចេញមតិជាដើម។ល។
AR (Augmented Reality) គឺជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលយកនូវបទពិសោធន៍ពាក់ព័ន្ធទៅនឹងឌីជីថល តាមរយៈឧបករណ៍បច្ចេកវិទ្យាដូចជា ទូរសព្ទដៃ កាមេរ៉ា ឬកម្មវិធីណាមួយនៅលើទូរសព្ទដៃ ដែលអាចជារូបភាព សំឡេង វីដេអូ និងក្រាហ្វិក ហើយដាក់បង្ហាញព័ត៌មានទាំងនោះទៅលើទិដ្ឋភាពជាក់ស្ដែង។
អ៊ីនធឺណិតជាសមាជិកមួយក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដែលបានឆ្លងកាត់ការវិវត្តជាច្រើនទស្សវត្សរ៍មកដល់បច្ចុប្បន្ន។ ដំបូងវាជាគម្រោងស្រាវជ្រាវរបស់រដ្ឋាភិបាលមួយ ហើយក៏បានក្លាយទៅជាឧបករណ៍ទំនាក់ទំនង និងចែករំលែកព័ត៌មានសម្រាប់មនុស្សរាប់ពាន់លាននាក់។