បច្ចុប្បន្ននេះ អ៊ីនធឺណែតបានក្លាយជាកន្លែងថ្មីមួយក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានដែលអនុញ្ញាតឱ្យ
សាធារណជនចូលទៅប្រើប្រាស់ទិន្នន័យ ស្វែងរកព័ត៌មាន ឬបញ្ចេញមតិជាដើម។ល។
ទោះជាយ៉ាងណា ក៏នៅតែមានព័ត៌មានក្លែងក្លាយ និងទិន្នន័យមិនពិតមួយចំនួនដែលបង្កផលប៉ះពាល់
អវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់អ្នករាល់គ្នាដែលកំពុងរស់នៅក្នុងសង្គមផងដែរ។ នៅក្នុងអត្ថបទ
នេះយើងនឹងស្វែងយល់បន្ថែមអំពីភាពខុសគ្នារវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំរួមទាំងវិធីសាស្រ្ត
មួយចំនួនក្នុងការកំណត់ព័ត៌មានបែបនេះ។
ព័ត៌មានក្លែងបន្លំ( Disinformation ) គឺជាព័ត៌មានដែលមិនមានទិន្នន័យត្រឹមត្រូវ ឬខ្វះខាតហើយត្រូវបាន
ចែករំលែកដោយចេតនាដើម្បីបង្កើតការយល់ច្រឡំ បង្កជាភាពចលាចល និងបំភាន់សាធារណជនដោយ
សារការចែករំលែកមិនមានភាពស្មោះត្រង់។
ព័ត៌មានក្លែងក្លាយ ( Fake News ) គឺជាព័ត៌មានបែបបោកបញ្ឆោតអ្នកអានដោយអត្ថន័យរបស់អត្ថបទ
ផ្សព្វផ្សាយមានភាពក្លែងបន្លំទៅជាព័ត៌មានពិត។ ព័ត៌មានប្រភេទនេះផ្សព្វផ្សយតាមរយៈជនអនាមិក
( Anonymous ) គេហទំព័រ ឬគណនីរបស់បុគ្គលដែលភាគច្រើនមានចំណងជើងគួរឱ្យចាប់អារម្មណ៍ប៉ុន្តែខ្វះ
ប្រភពដែលគួរឱ្យជឿទុកចិត្តបាន ។
ព័ត៌មានក្លែងបន្លំ ( Disinformation ) និងព័ត៌មានក្លែងក្លាយ (Fake News )ត្រូវបានចែករំលែកនៅក្នុង
បណ្តាញសង្កមក្នុងទម្រង់ជា អត្ថបទ វីដេអូ ឬរូបភាព និងតាមរយៈការប្រាស័្រយទាក់ទងគ្នារវាងមនុស្សម្នាក់
ទៅកាន់មនុស្សម្នាក់ទៀត។ ព័ត៌មានប្រភេទនេះ ត្រូវបានបង្កើតឡើងដោយ ក្រុម ឬបុគ្គលណាម្នាក់ដែលមាន
បំណងចង់ធ្វើសកម្មភាព ឬផ្សព្វផ្សាយអ្វីមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មូលហេតុនយោបាយ ឬ ផល
ប្រយោជន៍សេដ្ឋកិច្ចជាដើម។
ដើម្បីជៀសវាងពីការទទួលបានព័ត៌មានមិនត្រឹមត្រូវពីបណ្ដាញសង្គម អ្នកត្រូវយល់ដឹងពីគន្លឹះមួយចំនួន ដើម្បីកំណត់អត្តសញ្ញាណប្រភេទនៃព័ត៌មានទាំងនោះ ដែលអាចឱ្យអ្នកការពារខ្លួនអ្នកពីការបោកបញ្ឆោត៖
មុនពេលចែករំលែកព័ត៌មានណាមួយទៅកាន់អ្នកដទៃ អ្នកគួរយល់ដឹងអំពីព្រឹត្តិការណ៍បច្ចុប្បន្នដូចគ្នាថាតើអត្ថបទនេះសមស្របជាមួយនឹងអ្វីដែលកំពុងកើតឡើងឬអត់។ ម្យ៉ាងវិញទៀត រាល់ព័ត៌មានដែលយើងអានមិនមែនសុទ្ធតែពិត ១០០% ទាំងអស់ទេ ប៉ុន្តែអ្នកអាចប្រើប្រាស់គន្លឹះដូចខាងលើ ដើម្បីជៀសវាងពីការឆបោក និងយល់ដឹងឱ្យកាន់តែច្បាស់អំពីព័ត៌មានអនឡាញ ព្រោះដើម្បីក្លាយជាពលរដ្ធឌីជីថលល្អ គឺចាប់ផ្តើមពីការចែករំលែកព័ត៌មានដែលមានភាពត្រឹមត្រូវទៅកាន់អ្នកដទៃ។
សាកស្រមៃទៅមើលបើសិនជាថ្ងៃណាមួយ អ្នកបង្ហោះវីដេអូមុខម្ហូបដោយប្រើប្រាស់ជាមួយរូបមន្តប្រចាំត្រកូលរបស់អ្នក នៅលើបណ្តាញសង្គម ហើយមនុស្សគ្រប់គ្នានាំគ្នាចម្លង រូបមន្តរបស់អ្នក និងបង្ហោះរូប ឬវីដេអូធ្វើដូចជារូបមន្តរបស់គេ ដោយមិនបានផ្ដល់ប្រភពនៃស្នាដៃដើមដល់យើងជាអ្នកផលិត (credit) តើអ្នកមានអារម្មណ៏យ៉ាងណាដែរ?
AR (Augmented Reality) គឺជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលយកនូវបទពិសោធន៍ពាក់ព័ន្ធទៅនឹងឌីជីថល តាមរយៈឧបករណ៍បច្ចេកវិទ្យាដូចជា ទូរសព្ទដៃ កាមេរ៉ា ឬកម្មវិធីណាមួយនៅលើទូរសព្ទដៃ ដែលអាចជារូបភាព សំឡេង វីដេអូ និងក្រាហ្វិក ហើយដាក់បង្ហាញព័ត៌មានទាំងនោះទៅលើទិដ្ឋភាពជាក់ស្ដែង។
អ៊ីនធឺណិតជាសមាជិកមួយក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដែលបានឆ្លងកាត់ការវិវត្តជាច្រើនទស្សវត្សរ៍មកដល់បច្ចុប្បន្ន។ ដំបូងវាជាគម្រោងស្រាវជ្រាវរបស់រដ្ឋាភិបាលមួយ ហើយក៏បានក្លាយទៅជាឧបករណ៍ទំនាក់ទំនង និងចែករំលែកព័ត៌មានសម្រាប់មនុស្សរាប់ពាន់លាននាក់។