ការប្រើប្រាស់ AR និង VR នៅក្នុងវិស័យអប់រំ
many-dots.png many-dots.png event

តើ AR​ VR ​គឺជាអ្វី?​

AR (Augmented Reality) គឺជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលយកនូវបទពិសោធន៍ពាក់ព័ន្ធទៅនឹងឌីជីថល តាមរយៈឧបករណ៍បច្ចេកវិទ្យាដូចជា ទូរសព្ទដៃ​ កាមេរ៉ា ឬកម្មវិធីណាមួយនៅលើទូរសព្ទដៃ ដែលអាចជារូបភាព សំឡេង វីដេអូ និងក្រាហ្វិក ហើយដាក់បង្ហាញព័ត៌មានទាំងនោះទៅលើទិដ្ឋភាពជាក់ស្ដែង។ 

VR (Virtual Reality) គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងការបង្កើតនូវពិភពនិម្មិតតាមរយៈកុំព្យូទ័រដែលរចនាឡើងអាចមើលបាន ៣៦០ ដឺក្រេ ហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើទំនាក់ទំនងជាមួយនឹងវត្ថុ និងមនុស្សនៅក្នុងពិភពនិម្មិត តាមរយៈកាសស្តាប់ ឧបករណ៍ពាក់ភ្នែកជាដើម។

 

សារសំខាន់របស់ AR និង​ VR នៅក្នុងវិស័យអប់រំ​៖ 

បច្ចេកវិទ្យា AR​ និង VR នៅក្នុងវិស័យអប់រំបានផ្តល់នូវឱកាសឱ្យសិស្សានុសិស្ស​ទទួលបាននូវបទពិសោធន៏ថ្មីៗ ប្រកបដោយភាពស៊ីជម្រៅនិងទូលំទូលាយ។ ដោយបច្ចេកវិទ្យានេះមិនត្រឹមតែបង្កើតស្ថានភាពដូចទៅនឹងទិដ្ឋភាពជាក់ស្ដែង ទៅជាទម្រង់ពិភពឌីជីថលប៉ុណ្ណោះទេ ហើយថែមទាំងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីស្រឡាង ដើម្បីផ្សាភ្ជាប់ក្នុងការអនុវត្តជំនាញផ្សេងៗទៀតផងដែរ។ ឧទាហរណ៏ ៖ និស្សិតពេទ្យអាចអនុវត្តការវះកាត់ដោយប្រើប្រាស់បច្ចេកវិទ្យា VR បាន​ដោយមិនចាំបាច់បារម្មណ៍ពីការវះកាត់អ្នកជំងឺខុសបច្ចេកទេស ឬនិស្សិតវិស្វករអាចដោះស្រាយពេលម៉ាស៊ីនមានបញ្ហាដោយមិនចាំបាច់ប្រឈមមុខនិងគ្រោះថ្នាក់អ្វីមួយឡើយ។ 

មិនតែប៉ុណ្ណោះ សិស្សា​នុសិស្សក៏អាចទទួលបាននូវមេរៀនថ្មីៗ ដែលពួកគេមិនធ្លាប់ទទួលបាននៅក្នុងថ្នាក់រៀនពីមុនមក ដូចជាការរៀនទាក់ទងពីកន្លែងប្រវត្តិសាស្រ្តណាមួយ ដែលពួកគេមិនចាំបាច់ធ្វើដំណើរទៅដល់ទីកន្លែងជាក់ស្ដែង ដើម្បីស្វែងយល់នោះឡើយ ព្រោះបច្ចេកវិទ្យា VR អាចផ្តល់ព័ត៌មានឱ្យអ្នកប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់ទម្រង់តាមតម្រូវការដែលពួកគេចង់បាន​។

 

បច្ចេកវិទ្យាទាំងពីរនេះ​ ត្រូវបានយកទៅប្រើប្រាស់នៅក្នុងកម្មវិធីសិក្សាដូចជា​៖​

 

1. វិទ្យាសាស្ត្រ បចេ្ចកវិទ្យា វិស្វកម្ម

បច្ចេកវិទ្យា AR and VR ​អនុញ្ញាតឱ្យនិស្សិតស្វែងយល់ពីគំនិត ទ្រឹស្តីវិទ្យាសាស្រ្ត និងស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធ តាមរយៈបច្ចេកវិទ្យា3D ​ដែលនេះអាចជំរុញនូវប្រសិទ្ធភាពនៃដំណើរការផលិតកម្ម។ 

 

2. ផ្នែកវេជ្ជសាស្រ្ត

បច្ចេកវិទ្យា AR​ និង VR ​នៅក្នុងវិស័យសុខាភិបាលអាចអនុញ្ញាតឱ្យនិស្សិតពេទ្យទទួលបាននូវការបណ្ដុះបណ្ដាលដើម្បីអនុវត្ត​ និងបង្កើតផែនការមុនពេលវះកាត់ឱ្យមានភាពងាយស្រួល និងដូចជាពិតៗដោយមិនមានការព្រួយបារម្មណ៍ពីហានិភ័យអ្វីមួយឡើយ។ 

 

3. ការរៀនភាសា

បច្ចេកវិទ្យា AR និង VR អាចធ្វើឱ្យការរៀនភាសាមានភាព​ច្នៃប្រឌិត​ និងទាក់ទាញជាងមុន ដោយសិស្សអាចអនុវត្តការនិយាយពីគ្រប់ទីកន្លែងបាន ​និងបង្កើតរបៀបរៀនតាមចំណង់ចំណូលចិត្តរបស់ខ្លួនបាន។ 

 

4. ប្រវត្តិសាស្ត្រ និងវប្បធម៌

បច្ចេកវិទ្យា AR និង VR អាចអនុញ្ញាតឱ្យអ្នកធ្វើដំណើរកម្សាន្តតាមបែបពិភពនិម្មិតទៅកាន់អតីតកាល ឬអនាគតបាន។ សិស្សអាចរុករកកន្លែងប្រវត្តិសាស្រ្ត ឬស្វែងយល់អំពីវប្បធម៌ផ្សេងៗទៀតដោយពុំចាំបាច់ចាកចេញពីថ្នាក់រៀនរបស់ពួកគេឡើយ។


ស្វែងរកពាក្យគន្លឹះដែលទាក់ទង
បច្ចេកវិទ្យាArtificial Intelligence
tech banner
tech banner
tech banner
tech banner
អត្ថបទ​ដែល​ទាក់ទង
event
អ្នកបង្កើតមាតិកា និង​ ច្បាប់កម្មសិទ្ធបញ្ញា

សាកស្រមៃទៅមើលបើសិនជាថ្ងៃណាមួយ អ្នកបង្ហោះវីដេអូមុខម្ហូបដោយប្រើប្រាស់ជាមួយរូបមន្តប្រចាំត្រកូលរបស់អ្នក នៅលើបណ្តាញសង្គម ហើយមនុស្សគ្រប់គ្នានាំគ្នាចម្លង រូបមន្តរបស់អ្នក និងបង្ហោះរូប ឬវីដេអូធ្វើដូចជារូបមន្តរបស់គេ ដោយមិនបានផ្ដល់ប្រភពនៃស្នាដៃដើមដល់យើងជាអ្នកផលិត (credit) តើអ្នកមានអារម្មណ៏យ៉ាងណាដែរ?

event
ព័ត៌មានក្លែងបន្លំ ( Disinformation ) និងព័ត៌មានក្លែងក្លាយ ( Fake News )

បច្ចុប្បន្ននេះ អ៊ីនធឺណែតបានក្លាយជាកន្លែងថ្មីមួយក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានដែលអនុញ្ញាតឱ្យ សាធារណជនចូលទៅប្រើប្រាស់ទិន្នន័យ ស្វែងរកព័ត៌មាន ឬបញ្ចេញមតិជាដើម។ល។

event
ពី ARPANET មកឧបករណ៍អេឡិចត្រូនិក៖ ដំណើរឆ្លងកាត់ការវិវត្តន៍នៃអ៊ីនធឺណិត

អ៊ីនធឺណិតជាសមាជិកមួយក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដែលបានឆ្លងកាត់ការវិវត្តជាច្រើនទស្សវត្សរ៍មកដល់បច្ចុប្បន្ន។ ដំបូងវាជាគម្រោងស្រាវជ្រាវរបស់រដ្ឋាភិបាលមួយ ហើយក៏បានក្លាយទៅជាឧបករណ៍ទំនាក់ទំនង និងចែករំលែកព័ត៌មានសម្រាប់មនុស្សរាប់ពាន់លាននាក់។