អ្នកបង្កើតមាតិកា និង​ ច្បាប់កម្មសិទ្ធបញ្ញា
many-dots.png many-dots.png event

សាកស្រមៃទៅមើលបើសិនជាថ្ងៃណាមួយ អ្នកបង្ហោះវីដេអូមុខម្ហូបដោយប្រើប្រាស់ជាមួយរូបមន្តប្រចាំត្រកូលរបស់អ្នក នៅលើបណ្តាញសង្គម ហើយមនុស្សគ្រប់គ្នានាំគ្នាចម្លង រូបមន្តរបស់អ្នក និងបង្ហោះរូប ឬវីដេអូធ្វើដូចជារូបមន្តរបស់គេ ដោយមិនបានផ្ដល់ប្រភពនៃស្នាដៃដើមដល់យើងជាអ្នកផលិត (​credit) តើអ្នកមានអារម្មណ៏យ៉ាងណាដែរ​?​

ពិតណាស់យុគសម័យឌីជីថល​ បានផ្តល់ឱកាស​ដល់មនុស្សគ្រប់គ្នា នូវគំនិតច្នៃប្រឌិតថ្មីៗក្នុងការផលិតមាតិកាគ្រប់ទម្រង់​សម្រាប់ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយរួមមានការផលិតរូបថត ផ្តល់នូវអត្ថបទព័ត៏មាន វីដេអូបែបកម្សាន្ត ឬផតខាស (Podcast) ជាដើម ដែលអ៊ីនធឺណិតគឺជាទីផ្សារសំខាន់មួយក្នុងការចែកចាយគំនិតច្នៃប្រឌិតទាំងអស់នេះ។ ទោះជាយ៉ាងណា បញ្ហាថតចម្លងស្នាដៃពីអ្នកដទៃ​នៅតែមាន​ជារឿយៗ នៅលើបណ្តាញសង្គមយើងនេះ ។​

 ដូច្នេះហើយការរក្សាកម្មសិទ្ធបញ្ញាបស់ខ្លួន វាជារឿងសំខាន់ ដើម្បីជួយការពារការយកមាតិការបស់អ្នកទៅប្រើប្រាស់​​ ដែលអាចនាំអោយមានការប៉ះពាល់កិត្តិយសរបស់អ្នក និងជាប្រយោជន៏អ្នកដែរ។

 នៅក្នុងអត្ថបទនេះ​យើង​នឹងជជែក​វែកញែកអោយច្បាស់ពី​មុខងារនៃ ច្បាប់កម្មសិទ្ធបញ្ញា(Copyright Law)  ​ប្រភេទនៃ ច្បាប់កម្មសិទ្ធបញ្ញា (Copyright Law)  ​និងរបៀបទប់ស្កាត់ការលួចចម្លងដោយអចេតនា។​

 

និយមន័យ និងមុខងាររបស់សិទ្ធក្នុងការការពារស្នាដៃ (Copyright law)

ច្បាប់កម្មសិទ្ធបញ្ញា(Copyright Law) ​ ​​គឺជាច្បាប់មួយ​ដែលផ្តល់សិទ្ធទៅដល់ម្ចាស់មាតិកាក្នុងការការពារស្នាដៃ និងការងាររបស់គេពីការលួចចម្លង​ ឬយកប្រើប្រាស់ដោយគ្មានការអនុញ្ញាត​ ដោយមានតែម្ចាស់ស្នាដៃ និងអ្នកដែលទទួលបានការអនុញ្ញាតទេ ដែលអាចមានសិទ្ធចែកចាយ អំពីមាតិការបស់ខ្លួនបាន។​

ច្បាប់កម្មសិទ្ធបញ្ញា (Copyright law) ​ផ្តល់នូវការការពាររាល់ប្រភេទនៃស្នាដៃដើមរបស់អ្នកផលិតដោយរួមមាន៖

  • ​ស្នាដៃបែបអក្សរសាស្រ្ត (​ជាមាតិកា ឬអត្ថបទសរសេរ ដូចជា ប្លុក ​និងសៀវភៅជាដើម)​
  • ស្នាដៃបែបសិល្បៈ (​គំនូរ រូបថត ឬរូបចម្លាក់)​
  • ស្នាដៃបែបតន្រ្តី (​ចម្រៀង)
  • ការងារសោតទស្សន៍ (ភាពយន្ត វីដេអូ និងកម្មវិធីទូរទស្សន៍)

ទោះជាយ៉ាងណា ​ក៏នៅតែមានចំណុចមួយចំនួន ដែលមិនរាប់បញ្ចូលក្នុង Copyright ​នោះទេ ដូចជា មាតិកាបែបការរិះគន់​ ការផ្សព្វផ្សាយព័ត៍មាន​​ ឬការរាយការណ៏ អាហាររូបករណ៍​ជាដើម​ ព្រោះមាតិកាទាំងនេះភាគច្រើនប្រើប្រាស់ការសរសេរក្នុងន័យស្រដៀងៗគ្នា ឬក្នុងន័យទូទៅ​។​

អ្នកបង្កើតមាតិកា និង​ ច្បាប់កម្មសិទ្ធបញ្ញា (Content creators and Copyright law)

​នៅពេលដែលអ្នកបង្ហោះមាតិកាជារបៀបសរសេរ​ តាមរយៈអនឡាញចូលទៅក្នុង​វេទិកាណាមួយ មុខងារសិទ្ធក្នុងការការពារស្នាដៃ (Copyright) ​នឹងលោតដោយស្វ័យប្រវត្តិ ​។ ម្យ៉ាងវិញទៀត បើសិនជាអ្នកជាអ្នកបង្កើតមាតិកាជូនអតិថិជនក្នុងនាមជាអ្នកបង្កើតមាតិកាឯករាជ្យ ​(freelance) ឬក្រោមក្រុមហ៑ុនណាមួយក៌ដោយ ​ នោះអ្នកមិនមានសិទ្ធក្នុងការប្រើប្រាស់ ឬចែកចាយទេ លុះត្រាតែ​មានការយល់ព្រមពីអតិថិជនរបស់អ្នក។ មួយវិញទៀត បើសិនជាអ្នកជានយោជិកបង្កើតមាតិកានៅក្រុមហ៊ុនណាមួយ អ្នកអាចមានសិទ្ធប្រើប្រាស់មាតិការបស់អ្នកបាន ដោយអាស្រ័យលើកិច្ចព្រមព្រៀងរបស់អ្នកជាមួយនិងក្រុមហ៊ុន ឬអ្នកក៏អាចធ្វើការបញ្ជាក់ពីកម្មសិទ្ធិបញ្ញាត្តិជាលាយលក្ខណ៍អក្សរ ទៅលើមាតិកាដែលបានផលិតផ្ទាល់ខ្លួនផងដែរ ដើម្បីជៀសវាងការភ័ន្តច្រឡំណាមួយនាថ្ងៃអនាគត។


ជៀសវាងការរំលោភសិទ្ធអ្នកនិពន្ធដទៃ

 

ក្នុងនាមជាអ្នកបង្កើតមាតិកា ចាំបាច់ត្រូវយកចិត្តទុកដាក់ ជៀសវាងការចម្លងរាល់ស្នាដៃពីអ្នកដទៃយកមកប្រើប្រាស់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយចេតនា ឬដោយអចេតនា។ ខាងក្រោមនេះ​ ជាគន្លឹះមួយចំនួនដែលអាចជួយអោយអ្នកជៀសវាង ​ការចម្លងរាល់ស្នាដៃពីអ្នកដទៃដោយចេតនា ឬអចេតនា (copyright) ៖​

ប្រសិនជាអ្នក យកអត្ថបទដែលមានស្រាប់មកផលិតម្តងទៀត សូមបង្កើតវាដោយប្រើប្រាស់ពាក្យផ្ទាល់ខ្លួន និង ផ្ដល់អត្តសញ្ញាណអោយម្ចាស់ស្នាដៃ

ប្រើប្រាស់រូបភាព វីដេអូ ឬ​តន្រ្តី ណាដែលផ្តល់ជូនដោយឥតគិតថ្លៃ

​បើសិនជាមាតិកាអ្នកតម្រូវអោយប្រើប្រាស់​​ របស់​កម្មសិទ្ធិបញ្ញាផ្សេងៗ​ (Copyright Law) នោះអ្នកគួរធ្វើការទាក់ទងទៅកាន់ម្ចាស់ស្នាដៃ ដើម្បីសុំការអនុញ្ញាតពីម្ចាស់ដើម  និង​ផ្តល់នូវអត្តសញ្ញាណ​ជូនគេផងដែរ​។​

 

​សរុបមក តើអ្នកទាំងអស់គ្នាបានរៀនអ្វីខ្លះពីអត្ថបទនេះ ?​

ពិតណាស់ ច្បាប់កម្មសិទ្ធបញ្ញា(Copyright Law)​ប្រៀបបានដូចជារបាំងមួយដើម្បីការពារស្នាដៃរបស់អ្នកផលិតពីការថតចម្លង យកទៅប្រើប្រាស់ក្នុងទម្រង់ណាមួយដែលមិនសុំការអនុញ្ញាត ឬមិនផ្ដល់អត្តសញ្ញាណ​ ​(Credit) ​ត្រឹមត្រូវ និង​ជួយឱ្យ

អ្នកជៀសវាងពីការថតចម្លងស្នាដៃអ្នកដទៃដោយចេតនា ឬអចេតនាផងដែរ។ 

ស្វែងរកពាក្យគន្លឹះដែលទាក់ទង
បច្ចេកវិទ្យា
tech banner
tech banner
tech banner
tech banner
អត្ថបទ​ដែល​ទាក់ទង
event
ព័ត៌មានក្លែងបន្លំ ( Disinformation ) និងព័ត៌មានក្លែងក្លាយ ( Fake News )

បច្ចុប្បន្ននេះ អ៊ីនធឺណែតបានក្លាយជាកន្លែងថ្មីមួយក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានដែលអនុញ្ញាតឱ្យ សាធារណជនចូលទៅប្រើប្រាស់ទិន្នន័យ ស្វែងរកព័ត៌មាន ឬបញ្ចេញមតិជាដើម។ល។

event
ការប្រើប្រាស់ AR និង VR នៅក្នុងវិស័យអប់រំ

AR (Augmented Reality) គឺជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលយកនូវបទពិសោធន៍ពាក់ព័ន្ធទៅនឹងឌីជីថល តាមរយៈឧបករណ៍បច្ចេកវិទ្យាដូចជា ទូរសព្ទដៃ កាមេរ៉ា ឬកម្មវិធីណាមួយនៅលើទូរសព្ទដៃ ដែលអាចជារូបភាព សំឡេង វីដេអូ និងក្រាហ្វិក ហើយដាក់បង្ហាញព័ត៌មានទាំងនោះទៅលើទិដ្ឋភាពជាក់ស្ដែង។

event
ពី ARPANET មកឧបករណ៍អេឡិចត្រូនិក៖ ដំណើរឆ្លងកាត់ការវិវត្តន៍នៃអ៊ីនធឺណិត

អ៊ីនធឺណិតជាសមាជិកមួយក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដែលបានឆ្លងកាត់ការវិវត្តជាច្រើនទស្សវត្សរ៍មកដល់បច្ចុប្បន្ន។ ដំបូងវាជាគម្រោងស្រាវជ្រាវរបស់រដ្ឋាភិបាលមួយ ហើយក៏បានក្លាយទៅជាឧបករណ៍ទំនាក់ទំនង និងចែករំលែកព័ត៌មានសម្រាប់មនុស្សរាប់ពាន់លាននាក់។