ពី ARPANET មកឧបករណ៍អេឡិចត្រូនិក៖ ដំណើរឆ្លងកាត់ការវិវត្តន៍នៃអ៊ីនធឺណិត
many-dots.png many-dots.png event

អ៊ីនធឺណិតជាសមាជិកមួយក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដែលបានឆ្លងកាត់ការវិវត្តជាច្រើនទស្សវត្សរ៍មកដល់បច្ចុប្បន្ន។ ដំបូងវាជាគម្រោងស្រាវជ្រាវរបស់រដ្ឋាភិបាលមួយ ហើយក៏បានក្លាយទៅជាឧបករណ៍ទំនាក់ទំនង និងចែករំលែកព័ត៌មានសម្រាប់មនុស្សរាប់ពាន់លាននាក់។

អត្ថបទនេះនឹងនាំអ្នកឆ្លងកាត់ ៤ ដំណាក់កាលសំខាន់ៗនៃអុីនធឺណិត៖ ARPANET, World Wide Web, The Dot-Com Bubble, និង Mobile Internet។

 

១. សម័យ ARPANET (១៩៦៩ - ១៩៩០) – កំណើតនៃអុីនធឺណិត

អុីនធឺណិតកើតឡើងនៅទស្សវត្សរ៍ ១៩៦០ ក្នុងសង្គ្រាមត្រជាក់ ក្រោមគំនិតផ្តួចផ្តើមរបស់ ទីភ្នាក់ងារស្រាវជ្រាវជាន់ខ្ពស់ (ARPA) នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីបង្កើតបណ្តាញអាចទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែរ។

ARPANET (Advanced Research Projects Agency Network) ត្រូវបានបង្កើតឡើង ដើម្បីឱ្យកុំព្យូទ័រចែករំលែកព័ត៌មានតាមវិធីផ្ទុកទិន្នន័យជាបំណែកតូចៗ។

  •  ឆ្នាំ ១៩៦៩ – សារដំបូងគេបញ្ជូនពី University of California, Los Angeles (UCLA) ទៅ Stanford Research Institute។
  • ARPANET ចាប់ផ្តើមអនុវត្ត TCP/IP, ដែលនៅតែជាមូលដ្ឋានសម្រាប់អុីនធឺណិតសព្វថ្ងៃ។
  • ARPANET ត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងស្ថាប័នស្រាវជ្រាវ និងវិទ្យាសាស្រ្ត មិនទាន់ទូលំទូលាយដល់សាធារណជននៅពេលនោះទេ។

 

២. The World Wide Web (១៩៨៩ - ១៩៩៣) – ការបើកទ្វារពិភពអុីនធឺណិត

នៅឆ្នាំ ១៩៨៩ ខណៈដែល ARPANET កំពុងរីកចម្រើន Tim Berners-Lee នៅ CERN បានបង្កើត World Wide Web (WWW) ដើម្បីឱ្យមនុស្សអាចចូលប្រើប្រាស់ និងចែករំលែកព័ត៌មានបានកាន់តែងាយស្រួល។

 

  •  WWW នាំមកនូវបច្ចេកវិទ្យាសំខាន់ៗបី៖

HTML (HyperText Markup Language) – អាចបង្កើតគេហទំព័រ។

HTTP (HyperText Transfer Protocol) – អនុញ្ញាតការផ្ទេរគេហទំព័រ។

URL (Uniform Resource Locator) – កំណត់អាសយដ្ឋានសម្រាប់គេហទំព័រនីមួយៗ។

 

៣. The Dot-Com Bubble (១៩៩៥ - ២០០០) – អាជីវកម្មអុីនធឺណិតកើនឡើង និងដួលរលំ

ចុងឆ្នាំ ១៩៩០ ក្រុមហ៊ុនបច្ចេកវិទ្យាច្រើន បានចាប់ផ្តើមអាជីវកម្ម អនឡាញ (dot-com startups)។ ការវិនិយោគច្រើនដល់កម្រិតហួសហេតុ បណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងប៉ុន្តែបណ្ដាលឱ្យទទួលបានការបរាជ័យទៅវិញ។

គ្រានោះមានព្រឹត្តិការណ៍ធំៗកើតឡើងដូចជា៖ 

  •  ការបង្កើតឡើងនៃក្រុមហ៊ុនយក្ស ដូចជា Amazon , eBay ​និង Google។
  •  ឆ្នាំ ២០០០ – ការរលំនៃ dot-com bubble បានធ្វើឱ្យក្រុមហ៊ុនជាច្រើនបិទទ្វារ និងបណ្តាលឱ្យខាតបង់ហិរញ្ញវត្ថុយ៉ាងច្រើន។
  • ទោះបីជាយ៉ាងណា អាជីវកម្មអុីនធឺណិតបានបន្តអភិវឌ្ឍ។

 

៤. Mobile Internet (សតវត្សទី ២១) – ផ្សាភ្ជាប់អ្នកគ្រប់ទីកន្លែង

លំហូរចូលនៃឧបករណ៍អេឡិចត្រូនិក បូករួមជាមួយនិងអុីនធឺណិតជឿនលឿន បានអនុញ្ញាតឱ្យយើងចូលប្រើប្រាស់ទិន្នន័យ ឬទទួលបានព័ត៌មាន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ពិភពលោកបានផ្លាស់ប្តូរពីការប្រើប្រាស់អុីនធឺណិតតាមកុំព្យូទ័រមកកាន់ការប្រើប្រាស់តាម Smartphone, Tablet, និង IoT devices។

 

  •  ប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, YouTube, LinkedIn, Google) បានបង្កើនការផ្សាភ្ជាប់ទំនាក់ទំនងរវាងមនុស្សច្រើនជាងមុន។
  •  Cloud Computing បានអនុញ្ញាត្តឱ្យមនុស្សរក្សាទិន្នន័យនៅលើបណ្តាញ។
  •  AI (Artificial Intelligence) កំពុងវិវត្ត និងនឹងជួយសម្រួលការងារ។

 

សរុបមកអុីនធឺណិតបានឆ្លងកាត់ដំណាក់កាលជាច្រើន ពីបណ្តាញសម្រាប់វិទ្យាសាស្រ្ត ទៅជាបណ្តាញទូលំទូលាយសម្រាប់អាជីវកម្ម និងមនុស្សទូទៅ។សម្រាប់អនាគតអុីនធឺណិតផងដែរក៏

នៅតែបន្តអភិវឌ្ឍជាមួយ 5G, IoT, និង AI ដែលនឹងបន្តផ្លាស់ប្តូរវិធីសាស្រ្តរស់នៅរបស់យើង។

បើទោះជាអុីនធឺណិតនឹងអភិវឌ្ឍទៅជាអ្វីផ្សេងក៏ដោយ វាក៏នៅតែជាឧបករណ៍សំខាន់មួយ ដែលនឹងបន្តប្តូរជីវិតរបស់យើង។

ស្វែងរកពាក្យគន្លឹះដែលទាក់ទង
អក្ខរកម្មឌីជីថល
tech banner
tech banner
tech banner
tech banner
tech banner
អត្ថបទ​ដែល​ទាក់ទង
event
អ្នកបង្កើតមាតិកា និង​ ច្បាប់កម្មសិទ្ធបញ្ញា

សាកស្រមៃទៅមើលបើសិនជាថ្ងៃណាមួយ អ្នកបង្ហោះវីដេអូមុខម្ហូបដោយប្រើប្រាស់ជាមួយរូបមន្តប្រចាំត្រកូលរបស់អ្នក នៅលើបណ្តាញសង្គម ហើយមនុស្សគ្រប់គ្នានាំគ្នាចម្លង រូបមន្តរបស់អ្នក និងបង្ហោះរូប ឬវីដេអូធ្វើដូចជារូបមន្តរបស់គេ ដោយមិនបានផ្ដល់ប្រភពនៃស្នាដៃដើមដល់យើងជាអ្នកផលិត (credit) តើអ្នកមានអារម្មណ៏យ៉ាងណាដែរ?

event
ព័ត៌មានក្លែងបន្លំ ( Disinformation ) និងព័ត៌មានក្លែងក្លាយ ( Fake News )

បច្ចុប្បន្ននេះ អ៊ីនធឺណែតបានក្លាយជាកន្លែងថ្មីមួយក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានដែលអនុញ្ញាតឱ្យ សាធារណជនចូលទៅប្រើប្រាស់ទិន្នន័យ ស្វែងរកព័ត៌មាន ឬបញ្ចេញមតិជាដើម។ល។

event
ការប្រើប្រាស់ AR និង VR នៅក្នុងវិស័យអប់រំ

AR (Augmented Reality) គឺជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលយកនូវបទពិសោធន៍ពាក់ព័ន្ធទៅនឹងឌីជីថល តាមរយៈឧបករណ៍បច្ចេកវិទ្យាដូចជា ទូរសព្ទដៃ កាមេរ៉ា ឬកម្មវិធីណាមួយនៅលើទូរសព្ទដៃ ដែលអាចជារូបភាព សំឡេង វីដេអូ និងក្រាហ្វិក ហើយដាក់បង្ហាញព័ត៌មានទាំងនោះទៅលើទិដ្ឋភាពជាក់ស្ដែង។