Notifications ឬសារដំណឹងនៅលើឧបករណ៍អេឡិកត្រូនិក (ទូរសព្ទ) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតាមដានព័ត៌មាន ឬទទួលដំណឹងថ្មីៗ។ ប៉ុន្តែវាក៏អាចបង្កជាការរំខានដល់ដំណេក ឬការផ្ចង់អារម្មណ៍នាពេលបំពេញការងារ ធ្វើមេរៀននិងអានសៀវភៅជាដើម។
តើគួរគ្រប់គ្រងបញ្ហានេះតាមរបៀបណា?
យើងត្រូវយល់ដឹងពីគន្លឹះមួយចំនួន ដើម្បីគ្រប់គ្រង Notifications ឱ្យមានប្រសិទ្ធភាពនិងជៀសវាងការងាយបាត់បង់ការផ្តោតអារម្មណ៍ទៅលើកិច្ចការសំខាន់ៗ៖
- បិទនូវ Notifications របស់កម្មវិធី (Apps) ណាដែលមិនសូវសំខាន់
- ប្រើមុខងារ Do Not Disturb ឬ Airplane Mode ក្នុងអំឡុងពេលមានកិច្ចប្រជុំសំខាន់ ឬការណាត់ជួប
- ស្វែងរកចំណង់ចំណូលចិត្តថ្មីៗដែលអាចជួយបង្វែរអារម្មណ៍ចេញពីទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិក
- គួរសាកថ្ម ឬទុកទូរសព្ទឱ្យឆ្ងាយពីខ្លួន មុនពេលចូលគេង
- បិទសំឡេង Notificationsទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិក យ៉ាងតិច៣០នាទី មុនពេលចូលគេង
ស្វែងរកពាក្យគន្លឹះដែលទាក់ទង
សុខុមាលភាពឌីជីថល