នេះគឺជាគន្លឹះសាមញ្ញក្នុងការគណនាចំងាយសុវត្តិភាពពីទូរទស្សន៍ឱ្យបានត្រឹមត្រូវ៖
សូមយកទទឹងទូរទស្សន៍របស់អ្នកមកគុណនឹង 1.5 ដង (1.5ដង តាងឱ្យទំហំអេក្រង់បញ្ឈររបស់ទូរទស្សន៍)។
ឧទាហរណ៍ : ប្រសិនបើទូរទស្សន៍របស់អ្នកមានទទឹង 32 អ៊ីញ អ្នកយក 32 មកគុណនឹង1.5 នោះចម្ងាយអង្គុយដែលសមរម្យពីទូរទស្សន៍សម្រាប់អ្នកគឺ 48 អ៊ីញ ឬ 121.9 សង់ទីម៉ែត្រ ។
យើងគួរដឹងថាការអង្គុយជិតទូរទស្សន៍ពេក មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ជម្រៅនៃការមើលឃើញរបស់អ្នកយ៉ាងខ្លាំងផងដែរ !
Notifications ឬសារដំណឹងនៅលើឧបករណ៍អេឡិកត្រូនិក (ទូរសព្ទ) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតាមដានព័ត៌មាន ឬទទួលដំណឹងថ្មីៗ។ ប៉ុន្តែវាក៏អាចបង្កជាការរំខានដល់ដំណេក ឬការផ្ចង់អារម្មណ៍នាពេលបំពេញការងារ ធ្វើមេរៀននិងអានសៀវភៅជាដើម។