មិនមានការបញ្ជាក់ច្បាស់លាស់ថា តើកុមារអាយុ ប៉ុន្មានដែលសមរម្យសម្រាប់ការទទួលបានទូរសព្ទនោះទេ តែយោងតាមរបាយការណ៍អ្នកស្រាវជ្រាវ មួយចំនួន បានណែនាំថាអាយុ ១០-១៤ ឆ្នាំ ជា ចំណុចចាប់ផ្តើមដ៏ល្អ ដែលគួរអនុញ្ញាតឱ្យកុមារ មានទូរសព្ទប្រើប្រាស់ ព្រោះវ័យនេះពោរពេញទៅ ដោយការសិក្សា និងជាវ័យមួយដែលកុមារចាប់ផ្ដើមរៀនមានទំនួលខុសត្រូវដោយខ្លួនឯង។ការអនុញ្ញាតឱ្យកុមារប្រើប្រាស់ ទូរសព្ទក៏អាស្រ័យលើ កម្រិតនៃ ភាពចាស់ទុំរបស់គាត់តម្រូវការសម្រាប់ទូរសព្ទ និងភាពទទួលខុសត្រូវរបស់ឪពុកម្តាយក្នុងការ កំណត់និងតាមដានការប្រើប្រាស់ទូរសព្ទរបស់កូនផងដែរ។
Notifications ឬសារដំណឹងនៅលើឧបករណ៍អេឡិកត្រូនិក (ទូរសព្ទ) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការតាមដានព័ត៌មាន ឬទទួលដំណឹងថ្មីៗ។ ប៉ុន្តែវាក៏អាចបង្កជាការរំខានដល់ដំណេក ឬការផ្ចង់អារម្មណ៍នាពេលបំពេញការងារ ធ្វើមេរៀននិងអានសៀវភៅជាដើម។