សិស្សកម្ពុជា៣រូបនឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់
many-dots.png many-dots.png event

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រុមកម្ពុជាយើងដែលមានសិស្សឆ្នើមមកពីវិទ្យាល័យ AUPP ចំនួន ៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក។

មនុស្សយន្តដែលក្រុមកម្ពុជាយកទៅចូលរួមប្រកួតនេះ បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសម្លែង ឬកាយវិការ ហើយមានមុខងារអាចបញ្ជូនដំណឹងពីសុវត្ថិភាព សំអាតផ្ទះ បញ្ជានិងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន។ 

ដើម្បីជាការលើកទឹកចិត្ត ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បានឧបត្ថមសិស្សកម្ពុជា ដែលនឹងចូលរួមការប្រកួតនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ កម្មវិធីនេះមានការចូលរួមពី ៣៦៥ ក្រុម មកពី ៧៣ប្រទេស ហេីយនឹងផ្សាយផ្ទាល់ Online តាមរយៈតំណភ្ជាប់ www.wro.live

ការផ្សាយបន្តផ្ទាល់នឹងមាននៅលើទំព័រនេះនៅពេលវេលាដូចខាងក្រោម៖

លោកអ្នកអាចមើលការផ្សាយបន្ដផ្ទាល់ ( Live Stream ) នៅលើទំព័រហ្វេសប៊ុករបស់ TECHNIK BEGEISTERT និង WRO Association.

ស្វែងរកពាក្យគន្លឹះដែលទាក់ទង
Artificial Intelligence
អត្ថបទ​ដែល​ទាក់ទង
event
MPTC Speed Test Application

Ministry of Post and Telecommunications launches the MPTC Speed Test Application .MPTC Speed Test app is an application for measuring mobile broadband performance anywhere and anytime with accurate result and user-friendly.

event
Meta Policy Newsletter

Meta has joined forces with the Ministry of Education, Youth, and Sports (MoEYS) and Kampuchea Action to Promote Education (KAPE) to launch the Khmer Digital Literacy Program.

event
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុន 𝐘𝐨𝐮𝐓𝐮𝐛𝐞

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងអ្នកផលិតមាតិកាវីដេអូទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube . . .