សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុន 𝐘𝐨𝐮𝐓𝐮𝐛𝐞
many-dots.png many-dots.png event

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងអ្នកផលិតមាតិកា វីដេអូទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីផ្អាកការផ្តល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube ដើម្បីស្វែងរកដំណោះស្រាយបញ្ហា នេះជូនអ្នកផលិតមាតិកាYouTube របស់យើង។ជាលទ្ធផលចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់ មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធ អ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាព ក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ត បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះ ជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។ទន្ទឹមនឹងនេះដើម្បីជំរុញការអប់រំឌីជីថល ក.ប.ទ. សូមលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួម កម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ដែលអាចស្វែងរក ព័ត៌មានលម្អិតតាមគេហទំព័រ www.godigital.gov.kh

សេចក្តីដូចបានជម្រាបជួនខាងលើ សូមសាធារណជនជាពិសេសអ្នកផលិតមាតិកា YouTube ទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

ស្វែងរកពាក្យគន្លឹះដែលទាក់ទង
Security
អត្ថបទ​ដែល​ទាក់ទង
event
MPTC Speed Test Application

Ministry of Post and Telecommunications launches the MPTC Speed Test Application .MPTC Speed Test app is an application for measuring mobile broadband performance anywhere and anytime with accurate result and user-friendly.

event
Meta Policy Newsletter

Meta has joined forces with the Ministry of Education, Youth, and Sports (MoEYS) and Kampuchea Action to Promote Education (KAPE) to launch the Khmer Digital Literacy Program.