Tue, Oct 25, 2022 12:00 AM to Wed, Nov 30, 2022 12:00 AM
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
កម្ពុជាឆ្ពោះទៅឌីជីថល
ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” និងជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកាវីដេអូប្រកប ដោយគំនិតច្នៃប្រឌិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូក្រោមប្រធានបទចំនួន ២ គឺ៖ 👉ទី១ មួយថ្ងៃក្នុងពិភពឌីជីថល សម្រាប់ប្រធានបទទី១ បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមាន ប្រយោជន៍បម្រើឱ្យការសិក្សាឬការងារប្រចាំថ្ងៃរបស់ខ្លួន។ 👉ទី២ វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព សម្រាប់ប្រធានបទទី២ បេក្ខជនតំរូវឱ្យរៀបចំជាមាតិកា វីដេអូស្តីពីវិធីសាស្រ្តនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។ * លក្ខខណ្ឌក្នុងការចូលរួម * ការវាយតម្លៃ * ចាប់ផ្ដើមទទួលពាក្យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ * បិទបញ្ចប់ការទទួលវីដេអូ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ * រង្វាន់សម្រាប់ជ័យលាភី ជ័យលាភីក៏នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាសម្រាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនង ៖
តំណរភ្ចាប់ដើម្បីធ្វើការចុះឈ្មោះ:
bit.ly/3pZZBR6
សន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរគឺជាវេទិកាមួយ ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់ភាពជឿនលឿនផ្នែកឌីជីថលនៅកម្ពុជា
Are you a tech expert or a professional in the developer community? Here's your chance to share your knowledge at the CODE-C Developer Conference and Tech Expo! Join us on October 10-11, 2025, at the Innovation Center, CADT. We're looking for speakers to lead workshops, masterclasses, and presentations.
I4D 2.0 is an internship program for university students to nurture and empower the next generation of young digital leaders and to close the digital gap between Phnom Penh and Cambodia's Northwest including Siem Reap, Battambang, and Banteay Meanchey.