ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អតិថិជនក្នុងការទទួលបានសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្ដល់ទិន្នន័យ ព្រមទាំងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្កើតកម្មវិធីវាស់ស្ទង់ល្បឿនអ៊ិនធើណិត "MPTC Speed Test" ។ទន្ទឹមនឹងនឹងនេះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន័ឱ្យកាន់តែប្រសើរ ។
កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន( Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើមដែលជាព័ត៌មានចាំបាច់ក្នុងការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។
ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។
សូមចុចនៅលើតំណភ្ចាប់ខាងក្រោមសម្រាប់ធ្វើការដោនឡូត ៖
✅ Android: MPTC Speed Test
✅ iOS: MPTC Speed Test
Meta has joined forces with the Ministry of Education, Youth, and Sports (MoEYS) and Kampuchea Action to Promote Education (KAPE) to launch the Khmer Digital Literacy Program.
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងអ្នកផលិតមាតិកាវីដេអូទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube . . .