ក្តារចុច (Computer Keyboard) គឺជាបន្ទះនៃគ្រាប់ចុចដែលអ្នកប្រើដើម្បី បញ្ចូលព័ត៌មានទៅក្នុងកំុព្យូទ័រ ឬប្រាប់កុំព្យូទ័រពីអ្វីដែលត្រូវធ្វើ។ ប្រភេទក្ដារចុចមានច្រើនប្រភេទ ។
ក្នុងនោះ ប្រភេទក្តារចុចដែលគេប្រើប្រាស់ជាទូទៅមានឈ្មោះថា ក្តារចុច “QWERTY” ដែលត្រូវបានយកលំនាំតាមអង្គុលីលេខ ហើយវាជាប្រព័ន្ធភាសាអង់គ្លេស ។ ឈ្មោះនេះត្រូវបានដាក់តាមគ្រាប់ចុចចំនួនប្រាំមួយដំបូងនៅជួរខាងលើនៃអក្សរ។ គ្រាប់ក្ដារចុចដែលប្រើញឹកញាប់ និងសំខាន់គឺគ្រាប់ក្ដារចុចអក្សរ។ ជាទូទៅនៅពេលអ្នកចុចវា អក្សរតូច (lower-case) និងលេចឡើងនៅលើអេក្រង់។
ប្រសិនបើចង់វាយនូវអក្សរធំ (UPPER-CASE) អ្នកត្រូវសង្កត់គ្រាប់ចុច “shift” (“shift” នៅខាងឆ្វេង ឬ“shift”នៅខាងស្តាំ, មួយណាក៏បាន) និងវាយគ្រាប់ចុចអក្សរណាមួយនៃក្ដារចុច ក្នុងពេលតែមួយ។
ឧទាហរណ៍៖ យើងវាយគ្រាប់ចុច Keyboard "shift" + "j" នោះយើងនឹងទទួលបានអក្សរធំគឺ "J"។
ប្រសិនបើអ្នកចង់លុបតួអក្សរមួយ ដាក់ទស្សន៍ទ្រនិច (Cursor) របស់អ្នកបន្ទាប់ពីអក្សរនោះ ហើយចុចមួយដង។ បន្ទាប់មក អ្នកចុច “លុបថយក្រោយ” (Backspace) ចំពោះក្ដារចុចទូទៅ ឬ (Delete) ចំពោះក្ដារចុចប្រភេទ Apple។ អ្នកអាចផ្លាស់ទីតាំងទស្សន៍ទ្រនិចតាមបណ្ដោយពាក្យឬឃ្លានៅលើអេក្រង់ដោយប្រើគ្រាប់ចុចព្រួញទៅមុខ ថយក្រោយ ឡើងលើ និង ចុះក្រោម។
លោកអ្នកអាចហ្វឹកហាត់ការប្រើប្រាស់ក្ដារចុចតាមគេហទំព័រ៖
Ministry of Post and Telecommunications launches the MPTC Speed Test Application .MPTC Speed Test app is an application for measuring mobile broadband performance anywhere and anytime with accurate result and user-friendly.
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងអ្នកផលិតមាតិកាវីដេអូទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីផ្អាកការផ្ដល់សេវារកចំណូល (Monetization) លើថ្នាលវីដេអូ YouTube នៅប្រទេសកម្ពុជា ក.ប.ទ. បានទាក់ទងនិងសហការជាមួយតំណាង YouTube . . .
ចូរបង្កើនការប្រុងប្រយ័ត្នក្នុងការទទួល និងចែករំលែកព័ត៌មាន !!!