ព្រឹត្តិការណ៍នាពេលខាងមុខ
volunteer opportunities
ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២
too-many-dots-white.png too-many-dots-white.png
កាលបរិច្ឆេទ

Fri, Nov 11, 2022 12:00 AM to Sun, Nov 13, 2022 12:00 AM

ទីតាំង

មជ្ឈមណ្ឌលសន្និបាត និងតាំងពិព័រណ៍កោះពេជ្រ និង Factory Phnom Penh (Venue 2)។

បន្ថែមចូលទៅក្នុងប្រតិទិន
អ្នករៀបចំ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ការពណ៌នាអំពីព្រឹត្តិការណ៍

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នឹងរៀបចំ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (Venue 1) និង Factory Phnom Penh (Venue 2)។ 


ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគោលបំណង បង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បី៖

១. កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាសេដ្ឋកិច្ចនិសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ 

២. បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត ជាពិសេសផលិតផលនិងសេវាបច្ចេកវិទ្យានានា។

៣. ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។

៤. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ។

៥. ចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។

៦. លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍រួម ជាដើម។


កម្មវិធីចម្បងៗក្នុង ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ រួមមាន៖

- វេទិកាកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

- តំណាងវិស័យឯកជន

- អ្នកស្រាវជ្រាវ-សង្គមស៊ីវិល

- សន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគត នៃបច្ចេកវិទ្យា

- កម្មវិធីបង្កើតទំនាក់ទំនងសម្រាប់ធុរកិច្ចថ្មីបច្ចេកវិទ្យានិងវិនិយោគិន, កម្មវិធី Seedstars summit, កម្មវិធី ASEAN YOUNG ENTREPRENEURS CARNIVAL, កម្មវិធី Startup Investment Readiness Program for Tech Startup, វេទិកាធុរកិច្ចថ្មីកម្ពុជា វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗ មួយចំនួនទៀត។


សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://cambodiatechex.gov.kh/news-details/AYOIvFIxeDpU


តំណរភ្ចាប់ដើម្បីធ្វើការចុះឈ្មោះ:

ព្រឹត្តិការណ៍នាពេលខាងមុខផ្សេងៗទៀត
event
Phnom Penh, Siem Reap, Battambang, and Banteay Meanchey.
Innovation 4 Development Internship Program

I4D 2.0 is an internship program for university students to nurture and empower the next generation of young digital leaders and to close the digital gap between Phnom Penh and Cambodia's Northwest including Siem Reap, Battambang, and Banteay Meanchey.

December 22, 2023 ចូលរួម
event
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT)
ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣

ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងរួមចំណែកដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតនៅកម្ពុជា តាមរយៈការទទួលស្គាល់ស្ថាប័ន ធុរកិច្ច និងសហគ្រិនតាមរយៈកម្មវិធី Cambodia Digital Awards។

September 29, 2023 ចូលរួម
event
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល
ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០២៣ បានបើកទទួលពាក្យ !!!

កម្មវិធីពានរង្វាន់Cambodian Women in Tech Awards ប្រព្រឹត្តធ្វើឡើងដើម្បីអបអរសាទរ និងទទួលស្គាល់នូវសមិទ្ធិផលរបស់សហគ្រិនស្ត្រីក្នុងវិស័យឌីជីថល . . .

September 1, 2023 ចូលរួម