ព្រឹត្តិការណ៍នាពេលខាងមុខ
volunteer opportunities
ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣
too-many-dots-white.png too-many-dots-white.png
កាលបរិច្ឆេទ

Fri, Sep 29, 2023 12:00 AM to Fri, Sep 29, 2023 12:00 AM

ទីតាំង

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT)

បន្ថែមចូលទៅក្នុងប្រតិទិន
អ្នករៀបចំ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ការពណ៌នាអំពីព្រឹត្តិការណ៍

ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងរួមចំណែកដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតនៅកម្ពុជា តាមរយៈការទទួលស្គាល់ស្ថាប័ន ធុរកិច្ច និងសហគ្រិនតាមរយៈកម្មវិធី Cambodia Digital Awards។ ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣ (CDA) 2023 គឺជាពានរង្វាន់ថ្នាក់ជាតិដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC)។

លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការជ្រើសរើសគឺ៖

A. ការច្នៃប្រឌិតបច្ចេកវិទ្យា

ការច្នៃប្រឌិតគឺជាអ្វីដែលមកជាមួយវិធីសាស្រ្តថ្មី។ ការនាំយកភាពច្នៃប្រឌិតទៅក្នុងអាជីវកម្មរបស់អ្នកអាចជួយសន្សំសំចៃពេលវេលា និងថវិការបស់អ្នក ហើយផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងការអភិវឌ្ឍន៍ និងសម្របអាជីវកម្មរបស់អ្នកនៅលើទីផ្សារ។

ខ.ការដោះស្រាយបញ្ហា

សំដៅលើរបកគំហើញថ្មីដោយប្រើបច្ចេកវិទ្យាឌីជីថលដើម្បីដោះស្រាយបញ្ហាជាក់លាក់ប្រកបដោយប្រសិទ្ធភាពជាងពេលមុន សន្សំពេលវេលា ប្រាក់ និងធនធានផ្សេងទៀត។

គ.ប្រសិទ្ធភាពនៃប្រតិបត្តិការ

សមត្ថភាពរបស់សហគ្រាស ក្រុមហ៊ុន ឬស្ថាប័នមួយក្នុងការចែកចាយផលិតផល ឬសេវាកម្មដល់អតិថិជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងតម្លៃទាបបំផុតដែលអាចធ្វើទៅបាន ហើយនៅតែធានាបាននូវគុណភាពខ្ពស់បំផុតនៃផលិតផល សេវាកម្ម និងការគាំទ្រ។

ឃ.យុទ្ធសាស្ត្រទីផ្សារ

សកម្មភាពណាមួយដែលក្រុមហ៊ុន ឬអាជីវកម្មធ្វើដើម្បីទាក់ទាញអតិថិជន និងបង្កើតទំនាក់ទំនងល្អជាមួយពួកគេ ដោយមានគោលបំណងភ្ជាប់ផលិតផល និងសេវាកម្មជាមួយអតិថិជន ដើម្បីទទួលបានប្រាក់ចំណូល និងចំណាប់អារម្មណ៍របស់ពួកគេ។

👉ចូលរួម ដាក់ពាក្យប្រកួតឥឡូវនេះ៖ http://reg.cda.cadt.edu.kh

📝 ព័ត៌មានបន្ថែម: www.cadt.edu.kh/events/cda-2023/

 


ព្រឹត្តិការណ៍នាពេលខាងមុខផ្សេងៗទៀត
event
មជ្ឈមណ្ឌលឆ្នៃប្រឌិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
CODE-C 2025: សន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរ

សន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរគឺជាវេទិកាមួយ ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់ភាពជឿនលឿនផ្នែកឌីជីថលនៅកម្ពុជា

October 10, 2025 ចូលរួម
event
Cambodia Academy of Digital Technology (CADT)
📢 Call for Speakers!

Are you a tech expert or a professional in the developer community? Here's your chance to share your knowledge at the CODE-C Developer Conference and Tech Expo! Join us on October 10-11, 2025, at the Innovation Center, CADT. We're looking for speakers to lead workshops, masterclasses, and presentations.

October 10, 2025 ចូលរួម
event
Phnom Penh, Siem Reap, Battambang, and Banteay Meanchey.
Innovation 4 Development Internship Program

I4D 2.0 is an internship program for university students to nurture and empower the next generation of young digital leaders and to close the digital gap between Phnom Penh and Cambodia's Northwest including Siem Reap, Battambang, and Banteay Meanchey.

December 22, 2023 ចូលរួម