បុគ្គលបោកប្រាស់តាមអ៊ីនធឺណិតនឹងព្យាយាមបំភាន់អ្នកឱ្យជឿថាព័ត៌មានដែលអ្នកឃើញគឺពិតប្រាកដ។
អ្នកបោកប្រាស់ជារឿយៗសាកល្បងសំណាង ដោយធ្វើការផ្ញើអ៊ីមែល ឬសារ ទៅមនុស្សជាច្រើន ដើម្បីរំពឹងថានឹងមាននរណាម្នាក់ឆ្លើយតប។ ប្រសិនបើអ្នកទទួលបានអ៊ីមែលដែលប្លែក ដែលព្យាយាមឱ្យអ្នកផ្ញើឬបំពេញព័ត៌មានផ្ទាល់ខ្លួន ឬលួចពាក្យសម្ងាត់ លេខគណនីអនឡាញ ឬធនាគាររបស់អ្នក សូមកុំចុចលើតំណភ្ជាប់ និងឯកសារភ្ជាប់ ហើយលុបអ៊ីមែលភ្លាមៗ។
តាមរយៈការផ្ញើសារ ឬអ៊ីមែល ដើម្បីឱ្យអ្នកឆ្លើយតបជាបន្ទាន់ ឬយ៉ាងឆាប់រហ័ស ដោយបុគ្គលបោកប្រាស់សង្ឃឹមថានឹងធ្វើឱ្យមានការភ័យស្លន់ស្លោ និងភ័យខ្លាចដើម្បីបោកបញ្ឆោតអ្នក។ សូមប្រយ័ត្នចំពោះសារ ឬអ៊ីមែលដែលជាទូទៅមានឃ្លាដូចជា 'ត្រូវការចាត់វិធានការជាបន្ទាន់' ឬ 'គណនីរបស់អ្នកនឹងត្រូវបិទ' ។ សូមលុបសារនោះភ្លាមប្រសិនបើអ្នកមានព័ត៌មាន និងហេតុផលគ្រប់គ្រាន់ ថាវាជាការបោកប្រាស់។
បុគ្គលបោកប្រាស់តាមអ៊ីនធឺណិត បានភ្ជាប់ឯកសារផ្ញើតាមអ៊ីមែល ឬបណ្តាញសង្គម ដែលមានមេរោគទៅកុំព្យូទ័រ ទូរសព្ទ ឬឧបករណ៍របស់អ្នកប្រើ ដើម្បីលួចទិន្នន័យរបស់អ្នក។ យើងត្រូវតែមានការប្រុងប្រយ័ត្នមុននឹងបើកឯកសារភ្ជាប់ ដោយសម្គាល់មើលឈ្មោះ និងប្រភេទឯកសារភ្ជាប់ ជាពិសេសប្រភេទឯកសារ (មានកន្ទុយ) .exe ។ ប្រសិនបើអ្នកមានការសង្ស័យឯកសារភ្ជាប់ សូមព្យាយាមបញ្ជាក់អត្តសញ្ញាណពីប្រភពឬបុគ្គលដែលផ្ញើម បើមិនដូចនេះសូមលុបវាចោល។
ការផ្តល់ ឬបង្ហាញជាព័ត៌មានថា អ្នកនឹងត្រូវរង្វាន់ ឬទទួលបានឱកាសពិសេសណាមួយដោយងាយស្រួល គ្រាន់តែចុចលើផ្ទាំងលេចឡើង ឬបំពេញទម្រង់ការស្ទង់ព័ត៌មានតាមអ៊ីមែល ឬអនឡាញ សូមពិចារណាដោយមានការប្រុងប្រយ័ត្ន និងធ្វើការសន្មតថាវាជាការបោកប្រាស់។ សូមចងចាំថា ការផ្តល់រង្វាន់ ឬឱកាសណាមួយ តែងតែមានលក្ខខណ្ឌ និងមានការផ្សព្វផ្សាយយ៉ាងទូលាយ សូមបញ្ជាក់ពីប្រភពនៃព័ត៌មានទាំងនេះ។
ការខល (ទូរសព្ទ) ឬផ្ញើសារ ដោយអះអាងថាជាមន្ត្រីរាជការ បុគ្គលិកធនាគារ ឬបុគ្គលិកក្រុមហ៊ុន ដើម្បីស្នើសុំនូវព័ត៌មានសម្ងាត់ផ្ទាល់ខ្លូនរបស់អ្នកដូចជាព័ត៌មានលម្អិតគណនីធនាគារ លេខសម្ងាត់ និងព័ត៌មានផ្សេងទៀត សូមទាក់ទងធនាគារ ឬក្រុមហ៊ុនដោយផ្ទាល់តាមរយៈព័ត៌មានទំនាក់ទំនងផ្សេង ដើម្បីបញ្ជាក់បន្ថែមពីការស្នើសុំនេះពិតប្រាកដដែរឬទេ។
ប្រភព : https://www.csa.gov.sg/Tips-Resource/infographics-and-posters/cybersecurity-posters
តើអ្នកដឹងទេថាកម្មវិធី ChatGPT, Bard, DALL-E, DeepArt និង Midjourney ជាដើម ត្រូវបានដំណើរការដោយ Generative AI?
ដើម្បីចែករំលែកឯកសាររបស់អ្នកក្នុងកម្មវិធី Google Docs យើងត្រូវ ចូលទៅក្នុងឯកសារដែលអ្នកចង់ចែករំលែក ហើយចុចប៊ូតុង ចែករំលែកពណ៌ខៀវ Share នៅជិតជ្រុងលើខាងស្តាំ . . .
Copilot គឺជា Ai Chatbot មួយរបស់ក្រុមហ៊ុន Microsoft ដែលយើងអាចចូលប្រើប្រាស់បាន តាមរយៈ Bing, Microsoft Edge, Mobile Application, Web Browser