តើអ្នកមានដឹងអត់ ថាថ្មីៗនេះ ក្រុមហ៊ុន Microsoft បានដាក់បញ្ចូល Ai Chatbot មួយ ចូលទៅក្នុងកម្មវិធីតេឡេក្រាម ដែលអាចឱ្យយើងសន្ទនា សួរសំណួរ ដោះស្រាយលំហាត់គណិតវិទ្យា ឬការស្វែងរកអ្វីមួយ បានដោយឥតគិតថ្លៃនៅក្នុងTelegramដែលមាននៅលើទូរសព្ទ និងកុំព្យូទ័ររបស់យើង។
តោះ ! មកស្វែងយល់ពីវាទាំងអស់គ្នា
ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មមានសន្ទុះប្រើប្រាស់យ៉ាងខ្លាំង ។ ចាប់តាំងពីវត្តមានរបស់បញ្ញាសិប្បនិម្មិត AI បានកើតឡើង យើងតែងតែលឺអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធើណិត បាននិយាយ និងចែករំលែកព័ត៌មានពីវាជាច្រើន ហើយថ្មីៗនេះ Microsoft Copilot កំពុងពង្រីកវត្តមាន និងមានសមត្ថភាពយ៉ាងខ្លាំងផងដែរ។
តើ Copilot គឺជាអ្វី ?
• Copilot គឺជា Ai Chatbot មួយរបស់ក្រុមហ៊ុន Microsoft ដែលយើងអាចចូលប្រើប្រាស់បាន តាមរយៈ Bing, Microsoft Edge, Mobile Application, Web Browser។
• ហើយថ្មីៗនេះ ក្រុមហ៊ុន Microsoft បានដាក់បញ្ចូល Ai Chatbot មួយនេះចូលទៅក្នុងកម្មវិធីតេឡេក្រាម ដែលអាចឱ្យយើងប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃនៅលើទូរសព្ទ និងកុំព្យូទ័រ ។
• Copilot អាចជួយអ្នកក្នុងកិច្ចការផ្សេងៗជាច្រើនដូចជា ឆ្លើយសំណួរ សរសេរអត្ថបទរបាយការណ៍
សរសេរកូដ បង្កើតមាតិកា បកប្រែ ការដោះស្រាយលំហាត់គណិតវិទ្យា សង្ខេបឯកសារនៅក្នុងវែបសាយ ជួយកំណត់កម្មវិធីរុករកតាមការចូលចិត្តរបស់អ្នក និងមានទម្រង់មុខងារអត្ថប្រយោជន៍ជាច្រើនទៀត។
• ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានដាក់បញ្ចូលនូវ Large language models ដែលជា Machine Learning មួយដែលអាចបំប្លែង និងបង្កើតនូវសំណេរភាសារបស់មនុស្ស។
Copilot ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងកម្មវិធីតេឡេក្រាម គឺមានសញ្ញាធីកពណ៌ខៀវ និង មាន Username “@CopilotOfficialBot” ។
ដូច្នេះដើម្បីចូលទៅកាន់ Copilot នៅក្នុងកម្មវិធីតេឡេក្រាម យើងត្រូវ
• ចូលទៅកាន់ប្រអប់ស្វែងរក > វាយពាក្យ “@CopilotOfficialBot
• រួច Click លើពាក្យ “Start”
• បន្ទាប់មក Click លើពាក្យ “I Accept”
• សារបន្ទាប់នឹងលោតមក ដើម្បីឱ្យយើង Click លើពាក្យ “ Send my mobile number” ដើម្បីធ្វើការបញ្ជាក់អត្តសញ្ញាណគណនីតេឡេក្រាមរបស់អ្នក ជាមួយនឹងលេខទូរសព្ទ
• Click លើ Button OK
• បន្ទាប់មក យើងអាចវាយបញ្ចូលជាសំណួរ ឬតំរូវការផ្សេងៗតាមគំនិតរបស់យើងទៅកាន់ Copilot ដើម្បីឱ្យជួយដោះស្រាយ ចែករំលែកជូនលោកអ្នក។
យើងទាំងអស់គ្នាគួរតែស្វែងយល់ និងសាកល្បងក្នុងការប្រើប្រាស់ Copilot AI Chatbot មួយនេះ ដើម្បីជាជំនួយការសម្រាប់ជួយដល់កិច្ចការប្រចាំថ្ងៃរបស់យើង ។
តើអ្នកដឹងទេថាកម្មវិធី ChatGPT, Bard, DALL-E, DeepArt និង Midjourney ជាដើម ត្រូវបានដំណើរការដោយ Generative AI?
ដើម្បីចែករំលែកឯកសាររបស់អ្នកក្នុងកម្មវិធី Google Docs យើងត្រូវ ចូលទៅក្នុងឯកសារដែលអ្នកចង់ចែករំលែក ហើយចុចប៊ូតុង ចែករំលែកពណ៌ខៀវ Share នៅជិតជ្រុងលើខាងស្តាំ . . .
👩💻👨💻បច្ចេកវិទ្យាអាចមានប្រយោជន៍ជាច្រើនសម្រាប់មនុស្សវ័យចំណាស់ ដោយផ្តល់នូវវិធីដើម្បីរក្សាទំនាក់ទំនង ការកម្សាន្ត និងសុវត្ថិភាព។ 💡តើអ្នកគួរតែបង្រៀនមនុស្សចាស់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យ៉ាងដូចម្ដេចខ្លះ ? 👉ទាំងនេះគឺជាចំណុចសំខាន់ៗមួយចំនួនអំពីមនុស្សចាស់ និងបច្ចេកវិទ្យា