កម្មវិធីផែនទី Google Maps ដែលមាននៅលើទូរសព្ទដៃរបស់អ្នក គឺជាកម្មវិធីដែលមានសារៈសំខាន់មួយក្នុងការជួយបង្ហាញទិសដៅ ឬស្វែងរកទីតាំងដែលមានបំណងទៅ ។ ក្នុងនោះផងដែរ Google Maps បានផ្តល់ជម្រើសមួយចំនួនដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។
- Explore : សំដៅទៅលើការជ្រើសរើសទីតាំងដែលអ្នកបំណងទៅ
- Go: បង្ហាញទីតាំងណាមួយដែលអ្នកធ្លាប់ប្រើកម្មវិធីGoogle Maps ជាញឹកញាប់និង Pin ទីតាំងនោះដើម្បីផ្តល់ដំណឹងពីចរាចរណ៍ និងចំងាយ
- Save: រក្សាទុកទីតាំងដែលអ្នកចូលចិត្តទៅ និងបង្កើតជាបញ្ជីនៃឈ្មោះទីតាំងដែលអ្នកបានរក្សាទុក
- Contribute: ចែករំលែកបទពិសោធន៏ ឬទិន្នន័យពីបញ្ហាទីតាំងទីតាំងដែលមិនមានលើកម្មវិធីGoogle Maps
- Update: ទទួលបានព័ត៍មានថ្មីៗ ពីទីកន្លែងនីមួយៗដែលនៅជិតអ្នក
- សញ្ញា Layers សម្រាប់សម្គាល់ប្រភេទនៃផែនទី
- សញ្ញា Directions សម្រាប់សម្គាល់ ឬបង្ហាញទិសដៅដែលចង់ទៅ
- សញ្ញា My Locations សម្រាប់បង្ហាញចំណុចឬទីតាំងដែលអ្នកកំពុងស្ថិតនៅ
- សញ្ញា Search Bar ស្វែងរកទីតាំងដែលអ្នកមានបំណងទៅ
- សញ្ញា Profiles សម្រាប់បញ្ចូលទិន្នន័យផ្ទាល់ខ្លួន
ស្វែងរកពាក្យគន្លឹះដែលទាក់ទង
អក្ខរកម្មឌីជីថលបច្ចេកវិទ្យា