កម្មវិធីរុករកនីមួយៗតែងតែរក្សាទុកនូវប្រវត្តិURLនៃគេហទំព័រដែលអ្នកប្រើប្រាស់បានចូល។ ក្រៅពីនេះ កម្មវិធីទាំងនោះក៏បានប្រមូលទុកនូវព័ត៌មាន ព្រមទាំងទិន្នន័យមួយចំនួនទៀតនៅពេលដែលអ្នកប្រើប្រាស់អុីនធឺណិត។
🔶ប្រវត្តិរុករក (History) ជាបញ្ជីទិន្នន័យនៃគេហទំព័រ ដែលអ្នកធ្លាប់បានចូលមើល។ កម្មវិធីរុករកមួយចំនួនប្រើប្រវត្តិរុករករបស់អ្នកដើម្បីសម្រួលដល់ការបំពេញ URLs ដោយស័្វយប្រវត្តិនៅពេលអ្នកចាប់ផ្តើមវាយអាសយដ្ឋានគេហទំព័រទៅក្នុងរបារអាសយដ្ឋាន។
🔶ការទាញយក (Download) បញ្ជីនៃឯកសារ ឬកម្មវិធីណាមួយដែលអ្នកបានទាញយកពីអុីនធឺណិតពីមុនមក។
🔶ខូគី (HTTP Cookies) ខូគី គឺជាបំណែកតូចៗនៃកូដ ឬទិន្នន័យដែលចេញមកពីគេហទំព័រ ដែលត្រូវត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ខណៈពេលដែលពួកគេចូលទៅកាន់គេហទំព័រណាមួយ។ “ខូគី” ឬកូដ ត្រូវបានទាញយកទៅកុំព្យូទ័ររបស់អ្នក ដើម្បីចងចាំនូវប្រវត្តិសកម្មភាពដែលអ្នកធ្លាប់បានស្វែងរកពីមុនមក។ វាជួយគេហទំព័រទាំងនោះទាយនូវអ្វីដែលអ្នកចង់ស្វែងរក។
🔶ឃ្លាំងផ្ទុកទិន្នន័យបណ្ដោះអាសន្ន (HTTP Cookies) ទិន្នន័យកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នកនឹងរក្សាទុកនៅ "ឃ្លាំងផ្ទុកទិន្នន័យបណ្ដោះអាសន្ន" ដែលយើងនិយមហៅថា "Cache" នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រណាមួយ។ វាជួយសម្រួលដល់ការស្វែងរកគេហទំព័រលឿនជាងមុន នៅពេលអ្នក បើកវាម្តងទៀត ដោយសារឯកសារមួយចំនួនបានរក្សាទុកបណ្តោះអាសន្ន(Cache) នៅលើកុំព្យូទ័ររបស់អ្នករួចហើយ។
🔶ពាក្យសម្ងាត់ និងទិន្នន័យនៃគណនី (Password and Account)កម្មវិធីរុករកជាច្រើនមានមុខងារជួយចងចាំនូវទិន្នន័យចូលគណនី និងពាក្យសម្ងាត់របស់អ្នក។ ប្រសិនបើយើងប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួន មុខងារនេះអាចជួយសម្រួលដល់អ្នក។
ផ្ទុយទៅវិញ ប្រសិនបើអ្នកកំពុងប្រើប្រាស់កុំព្យូទ័រសាធារណៈ អ្នកមិនគួរអនុញ្ញាតឱ្យកម្មវិធីរុករករក្សាទុកពាក្យសម្ងាត់ ឬទិន្នន័យចូលគណនីរបស់អ្នកឡើយ។
🔶ទិន្នន័យបំពេញដោយស្វ័យប្រវត្តិ (Autofilling) ទិន្នន័យបំពេញដោយស្វ័យប្រវត្តិ គឺជាទិន្នន័យដែលអ្នកប្រើប្រាស់អាចឲ្យកម្មវិធីរុករក រក្សាទុកព័ត៌មានរបស់អ្នកនៅពេលបំពេញទម្រង់ណាមួយ។ ទិន្នន័យទាំងនោះអាចមានដូចជា ៖ឈ្មោះពេញរបស់អ្នក អុីមែល អាសយដ្ឋាន លេខសម្ងាត់ និងសូម្បីតែលេខកាតឥណទាន។ជាមួយនឹងទិន្នន័យដែលបានបំពេញដោយស្វ័យប្រវត្តិនេះ អ្នកត្រូវតែប្រាកដចិត្តថា ទិន្នន័យដែលបានបំពេញទាំងនោះមិនត្រូវបានរក្សាទុកនៅលើកុំព្យូទ័រសាធារណៈទេ។
កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) គឺជាកម្មវិធីកុំព្យូទ័រដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ អាចធ្វើការរក្សាទុក និងគ្រប់គ្រងពាក្យសម្ងាត់ដោយសុវត្ថិភាពនៅពេលអ្នកចូល ទៅកាន់គេហទំព័រ .....