មុនពេលដាក់ពាក្យសូមប្រាកដថាអ្នកបានបំពេញទៅតាមតម្រូវការនៃលក្ខខណ្ឌសិទ្ធិក្នុងការចូលរួមគម្រោង
គម្រោងត្រូវតែទាក់ទងនឹងការអប់រំលើកទឹកចិត្ត និង បច្ចេកវិទ្យាឌីជីថល។
អ្នកត្រូវតែជាពលរដ្ឋខ្មែរ ឬមានសញ្ជាតិខ្មែរ។
គម្រោងអាចសរសេរជាភាសាខ្មែរ ឬភាសាអង់គ្លេស
អ្នកចូលរួមអាចជាបុគ្គល ឬជាក្រុម
ជាគម្រោងដែលមិនត្រូវបានធ្លាប់ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងណាមួយ
អ្នកគប្បីមានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា និន្នាការបច្ចេកវិទ្យាថ្មី និងសុវត្ថិភាពប្រព័ន្ធអនឡាញ។
គោរពកម្មសិទ្ធិបញ្ញា (ខ្លឹមសារដើមដែលមិនត្រូវបានលួចចម្លង)
មុនពេលទទួលបានហិរញ្ញប្បទានពីកម្មវិធីកម្ពុជាឆ្ពោះទៅឌីជីថលអ្នកគួរតែ៖
បំពេញពាក្យស្នើសុំមូលនិធិតាមប្រព័ន្ធអ៊ីនធឺណិត ដោយភ្ជាប់ជាមួយនឹង សំណើគម្រោងរបស់អ្នក និងឯកសារពាក់ព័ន្ធផ្សេងទៀត
ប្រសិនបើអ្នកមានចម្ងល់អំពីគម្រោង សូមផ្ញើអ៊ីមែលទៅកាន់ info@godigital.gov.kh
ក្រុមប្រឹក្សាភិបាល ឬគណៈកម្មាធិការរបស់យើងនឹងពិនិត្យសំណើរបស់អ្នក ហើយជូនដំណឹងដល់អ្នក ប្រសិនបើគម្រោងរបស់អ្នកត្រូវបានជ្រើសរើស។ បេក្ខជននឹងត្រូវរង់ចាំរយ:ពេល 4 សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីការដាក់សំណើរបស់ពួកគេរួចរាល់។
អរគុណសម្រាប់ការបំពេញដំណើរការទាំងអស់យើងនឹងទន្ទឹងរង់ចាំទទួល និងពិនិត្យមើលសំណើរបស់អ្នក។សូមទំនាក់ទំនងមកក្រុមការងារកម្ពុជាឆ្ពោះទៅឌីជីថលប្រសិនបើអ្នកមានសំណួរណាមួយដែលទាក់ទងនឹងកម្មវិធី