ព្រឹត្តិការណ៍នាពេលខាងមុខ
volunteer opportunities
ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អន្តរជាតិ-កម្ពុជា លើកទី១ ២០២៣
too-many-dots-white.png too-many-dots-white.png
កាលបរិច្ឆេទ

Sun, Mar 26, 2023 12:00 AM to Sun, Mar 26, 2023 12:00 AM

ទីតាំង

មជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ

បន្ថែមចូលទៅក្នុងប្រតិទិន
អ្នករៀបចំ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ការពណ៌នាអំពីព្រឹត្តិការណ៍

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង ដល់សាធារណជនទូទៅ មេត្តាជ្រាបថា៖ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងកំណត់ការរៀបចំ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាប្រចាំឆ្នាំ។ សម្រាប់ឆ្នាំ២០២៣នេះ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយកត់ត្រាជាកាលប្បវត្តិ ឆ្នាំទី១ នៃការរៀបចំព្រឹត្តិការណ៍។

ក្នុងឱកាសនៃការរៀបចំទិវាជាតិលើកទី១ដ៏មានសារៈសំខាន់នេះ ក្រសួងនឹងរៀបចំឱ្យមានការតាំងពិព័រណ៍ ក្រោមប្រធានបទ «ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១ ២០២៣» ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ដើម្បីកុំឱ្យឱកាសដ៏មានអត្ថប្រយោជន៍ប្រកបដោយចក្ខុវិស័យ និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជាលើផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវរំលងផុត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្តីរីករាយសូមអញ្ជើញបណ្ដាក្រុមហ៊ុន សហគ្រាស អាជីវកម្ម ផលិតកម្ម ដែលមានការពាក់ព័ន្ធក្នុងទិដ្ឋភាព ឬផ្នែកនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចូលរួមគាំទ្រ និងដាក់តាំងបង្ហាញនូវផលិតផល-សេវាកម្មរបស់ខ្លួន ឱ្យបានច្រើនកុះករ។

«ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១ ២០២៣» នឹងត្រូវរៀបចំ រយៈពេល៣ថ្ងៃ ដោយ៖

  • ថ្ងៃទី១ និងថ្ងៃទី២ សម្រាប់ការងារពាណិជ្ជកម្ម វិនិយោគ ការពិភាក្សាផ្លាស់ប្តូរគំនិត បង្កើតគំនិតថ្មី សិក្សា ស្រាវជ្រាវ និងការចូលរួមសហការគ្នាផ្សេងៗ
  • ថ្ងៃទី៣ សម្រាប់សាធារណជនទូទៅ។

ចំពោះព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនង មកអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈទូរសព្ទលេខ 017 555 799 / 012 962 296 / 098 826 333


ព្រឹត្តិការណ៍នាពេលខាងមុខផ្សេងៗទៀត
event
Phnom Penh, Siem Reap, Battambang, and Banteay Meanchey.
Innovation 4 Development Internship Program

I4D 2.0 is an internship program for university students to nurture and empower the next generation of young digital leaders and to close the digital gap between Phnom Penh and Cambodia's Northwest including Siem Reap, Battambang, and Banteay Meanchey.

December 22, 2023 ចូលរួម
event
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT)
ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣

ពានរង្វាន់ឌីជីថលកម្ពុជា ២០២៣ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងរួមចំណែកដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតនៅកម្ពុជា តាមរយៈការទទួលស្គាល់ស្ថាប័ន ធុរកិច្ច និងសហគ្រិនតាមរយៈកម្មវិធី Cambodia Digital Awards។

September 29, 2023 ចូលរួម
event
បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល
ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ២០២៣ បានបើកទទួលពាក្យ !!!

កម្មវិធីពានរង្វាន់Cambodian Women in Tech Awards ប្រព្រឹត្តធ្វើឡើងដើម្បីអបអរសាទរ និងទទួលស្គាល់នូវសមិទ្ធិផលរបស់សហគ្រិនស្ត្រីក្នុងវិស័យឌីជីថល . . .

September 1, 2023 ចូលរួម