January 16, 2023

កម្មវិធីរុករក
អក្ខរកម្មឌីជីថលបច្ចេកវិទ្យា
many-dots.png many-dots.png event

កម្មវិធីរុករក តាមអុីនធឺណិតគឺជាប្រភេទនៃកម្មវិធីដែលអនុញ្ញាតឱ្យអ្នកស្វែងរក និងចូលគេហទំព័រនៅលើអុីនធឺណិត។ កម្មវិធីរុករកដែលកំពុងពេញនិយមប្រើប្រាស់សព្វថ្ងៃមាន Google Chrome, Safari,​Microsoft Edge, Mozilla Firefox, Opera ជាដើម ។ កម្មវិធីទាំងអស់នេះមានរូបរាងខុសគ្នា ប៉ុន្តែបម្រើមុខងារដូចគ្នា។ការជ្រើសរើសនូវកម្មវិធីរុករកបណ្ដាញយកមកប្រើប្រាស់អាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ។

 

សូមលើកយកនូវផ្ទាំង Window របស់កម្មវិធីរុករក Chrome Browser ជាឧទាហរណ៍បង្ហាញដូចខាងក្រោម ៖ 

🔶របារអាសយដ្ឋាន ជាកន្លែងសម្រាប់អ្នកប្រើប្រាស់វាយនូវអាសយដ្ឋានគេហទំព័រ ឬវិបសាយដែលចង់ស្វែងរក។ វាក៏ប្រៀបបានដូចជាអាសយដ្ឋានផ្លូវដែលប្រាប់អំពីកម្មវិធីរុករកនូវគេហទំព័រ ឬវិបសាយដែលចង់ស្វែងរកនៅលើអុីនធឺណិត។នៅពេលអ្នកវាយ អាសយដ្ឋាន គេហទំព័រ ឬវិបសាយ (ឧទាហរណ៍៖ www.youtube.com) ទៅក្នុងរបារអាសយដ្ឋានរបស់កម្មវិធីរុករក រួចហើយចុច Enter នៅលើក្តារចុចរបស់អ្នក នោះកម្មវិធីរុករកនឹងចូលទៅកាន់គេហទំព័រឬវិបសាយនោះ ។

🔶ការបញ្ជាកម្មវិធីរុករក ប៊ូតុងព្រួញថយក្រោយ និងប៊ូតុងព្រួញទៅមុខអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរនូវគេហទំព័រដែលបានចូលមើលរួចហើយថ្មីៗ ។

🔶តំណភ្ជាប់ នៅពេលគេហទំព័រ ឬវិបសាយមួយមានពាក្យឬឃ្លា ដែលពណ៌ខៀវនិងមានគូសបន្ទាត់ពីក្រោម វាអាចជា ។ តំណភ្ជាប់ត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត ឬទាញយកនូវឯកសារនៅលើអុីនធឺណិត ។ នៅពេលអ្នកចុចលើតំណភ្ជាប់ ជាធម្មតាវានឹងនាំអ្នកទៅកាន់អាសយដ្ឋានដែលអាចបង្ហាញជាគេហទំព័រ ឬឯកសារផ្សេងៗ។

 🔶ផ្ទាំង កម្មវិធីរុករកតាមអុីនធឺណិតជាច្រើនអនុញ្ញាតឱ្យអ្នកបើក URL ផ្ទាំងថ្មី(New Tab) ឬបិទផ្ទាំងចាស់ៗដែលមិនប្រើដើម្បីកាត់បន្ថយភាពស្រកេកស្រកាក។

  • ដើម្បីបើកផ្ទាំងថ្មី ចុចសញ្ញា ➕
  • ដើម្បីបិទផ្ទាំង ចុចសញ្ញា     ❌

របៀបបើក URL នៅក្នុងផ្ទាំងថ្មី (New Tab) យើងត្រូវចុចកូនកណ្ដុរខាងស្តាំ (Right Click on Mouse) លើតំណភ្ជាប់ ហើយជ្រើសរើស បើកតំណភ្ជាប់ក្នុងផ្ទាំងថ្មី (Open link in new tab)។

🔶ការដាក់ចំណាំ (Bookmark) អនុញ្ញាតឱ្យអ្នករក្សាទុកអាសយដ្ឋាន​ (URL) គេហទំព័រ ឬវិបសាយនៅក្នុងកម្មវិធីរុករករបស់អ្នក ដើម្បីមានភាពងាយស្រួលស្វែងរកបានឆាប់រហ័សនៅពេលក្រោយ។ពេលខ្លះមានឈ្មោះថា ការដាក់ការពេញចិត្តអាស្រ័យ​លើ​កម្មវិធី​រុករក​ដែល​អ្នក​កំពុង​ប្រើ។ ដើម្បីដាក់ចំណាំគេហទំព័រណាមួយ អ្នកប្រើប្រាស់ត្រូវនៅលើគេហទំព័រ ឬទំព័រដែលអ្នកចង់រក្សាទុកនោះ រួចចុចលើសញ្ញាផ្កាយ ដើម្បីចូលមើល ឬស្វែងរកបញ្ជីនៃទំព័រចំណាំរបស់អ្នក អ្នកត្រូវចុចលើម៉ឺនុយនៅខាងលើ នៃជ្រុងខាងស្តាំនូវកម្មវិធីរុករករបស់អ្នក ហើយចុចលើ ការដាក់ចំណាំ (Bookmark

🔶ប្រវត្តិនៃការរុករក​ កម្មវិធីរុករកតាមអុីនធឺណិតទាំងអស់មានមុខងារមួយហៅថា ប្រវត្តិ (History) ដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់មើលគេហទំព័រដែលធ្លាប់បានរុករកពីមុនមក។

tech banner
tech banner
tech banner
tech banner
tech banner
tech banner
tech banner
tech banner
អត្ថបទ​ដែល​ទាក់ទង
event
ស្វែងយល់អំពីកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager)

កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) គឺជាកម្មវិធីកុំព្យូទ័រដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ អាចធ្វើការរក្សាទុក និងគ្រប់គ្រងពាក្យសម្ងាត់ដោយសុវត្ថិភាពនៅពេលអ្នកចូល ទៅកាន់គេហទំព័រ .....

event
🔒ការក្លែងបន្លំតាមបណ្ដាញសង្គមមានការកើនឡើង និងអាចនាំឱ្យមានហានិភ័យនានាដល់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត🛡 💡តស់ ! ធ្វើការស្វែងយល់អំពីវិធីការពារ ការក្លែងបន្លំតាមបណ្ដាញសង្គម (Social Media Fraud)

🔒ការក្លែងបន្លំតាមបណ្ដាញសង្គមមានការកើនឡើង និងអាចនាំឱ្យមានហានិភ័យនានាដល់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត🛡 💡តស់ ! ធ្វើការស្វែងយល់អំពីវិធីការពារ ការក្លែងបន្លំតាមបណ្ដាញសង្គម (Social Media Fraud)