February 13, 2023
ក្តារចុច (Computer Keyboard) គឺជាបន្ទះនៃគ្រាប់ចុចដែលអ្នកប្រើដើម្បី បញ្ចូលព័ត៌មានទៅក្នុងកំុព្យូទ័រ ឬប្រាប់កុំព្យូទ័រពីអ្វីដែលត្រូវធ្វើ។
ប្រភេទក្ដារចុចមានច្រើនប្រភេទ ។ ក្នុងនោះ ប្រភេទក្តារចុចដែលគេប្រើប្រាស់ជាទូទៅមានឈ្មោះថា ក្តារចុច “QWERTY” ដែលត្រូវបានយកលំនាំតាមអង្គុលីលេខ ហើយវាជាប្រព័ន្ធភាសាអង់គ្លេស ។ឈ្មោះនេះត្រូវបានដាក់តាមគ្រាប់ចុចចំនួនប្រាំមួយដំបូងនៅជួរខាងលើនៃអក្សរ។គ្រាប់ក្ដារចុចដែលប្រើញឹកញាប់ និងសំខាន់គឺគ្រាប់ក្ដារចុចអក្សរ។ជាទូទៅនៅពេលអ្នកចុចវា អក្សរតូច (lower-case) និងលេចឡើងនៅលើអេក្រង់។
ប្រសិនបើចង់វាយនូវអក្សរធំ (UPPER-CASE) អ្នកត្រូវសង្កត់គ្រាប់ចុច “shift” (“shift” នៅខាងឆ្វេង ឬ“shift”នៅខាងស្តាំ, មួយណាក៏បាន) និងវាយគ្រាប់ចុចអក្សរណាមួយនៃក្ដារចុច ក្នុងពេលតែមួយ។ប្រសិនបើអ្នកចង់លុបតួអក្សរមួយ ដាក់ទស្សន៍ទ្រនិច (Cursor) របស់អ្នកបន្ទាប់ពីអក្សរនោះ ហើយចុចមួយដង។ បន្ទាប់មក អ្នកចុច “លុបថយក្រោយ” (Backspace) ចំពោះក្ដារចុចទូទៅ ឬ (Delete) ចំពោះក្ដារចុចប្រភេទ Apple។ អ្នកអាចផ្លាស់ទីតាំងទស្សន៍ទ្រនិចតាមបណ្ដោយពាក្យឬឃ្លានៅលើអេក្រង់ដោយប្រើគ្រាប់ចុចព្រួញទៅមុខ ថយក្រោយ ឡើងលើ និង ចុះក្រោម។
ហ្វឹកហាត់ការប្រើប្រាស់ក្ដារចុចតាមគេហទំព័រ៖
កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) គឺជាកម្មវិធីកុំព្យូទ័រដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ អាចធ្វើការរក្សាទុក និងគ្រប់គ្រងពាក្យសម្ងាត់ដោយសុវត្ថិភាពនៅពេលអ្នកចូល ទៅកាន់គេហទំព័រ .....