August 9, 2023

តោះ ! មកយល់ដឹងអំពី Generative Ai និងកម្មវិធីAi
អក្ខរកម្មឌីជីថលបច្ចេកវិទ្យាArtificial Intelligence
many-dots.png many-dots.png event

🤖 តើអ្នកដឹងទេថាកម្មវិធី chatGPT, Bard, DALL-E និងMidjourney ជាដើម ត្រូវបានដំណើរការដោយ Generative AI? តើអី្វទៅជា Generative Artificial Intelligence? 

តើអី្វទៅជា Generative Artificial Intelligence?

Generative AI គឺជាប្រភេទបញ្ញាសិប្បនិមិត្ត (AI) ដែលប្រើប្រាស់នូវម៉ាស៊ីនសិក្សា (Machine Learning) ហៅថា Large Languages Model ដែលមានសមត្ថភាពយល់ដឹង និងរៀនពីលំនាំទិន្នន័យដែលមានស្រាប់ ដើម្បីបង្កើតជាគំរូ និងប្រព័ន្ធដែលមានសមត្ថភាពក្នុងការឆ្លើយតបពីតម្រូវការ ឬបង្កើតលទ្ធផលថ្មី ដូចជារូបភាព អត្ថបទ វីដេអូ សម្លេង ត​​​ន្ត្រី គំរូ 3D និងប្រភេទទិន្នន័យផ្សេងទៀតជាដើម។

👉ឧទាហរណ៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដែលដំណើរការដោយ Generative AI ៖

  • Chat GPT ជា chatbot ដែលបង្កើតដោយក្រុមហ៊ុន Open A​I សម្រាប់បង្កើតអត្ថបទ ឆ្លើយតបទៅសំណួរប្រកបដោយភាពច្នៃប្រឌិត ដូចជា សរសេរកូដ អត្ថបទសម្រាប់វីដេអូ ផ្ដល់នូវព័ត៌មាន​​ សរសេរអុីមែល ជាដើម។
  • GitHub Copilot ប្រើសម្រាប់ជួយសម្រួលដល់អ្នកសរសេរកូដកម្មវិធី ដោយបានជួយណែនាំពីកូដ ដែលអ្នកគួរប្រើប្រាស់ក្នុងដំណើរការចាប់ផ្តើមបង្កើតឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់។
  • DALL-E អភិវឌ្ឍដោយក្រុមហ៊ុន Open AI​ សម្រាប់បង្កើតរូបភាពតាមអត្ថបទពិពណ៌នា (Prompt) វា​អាច​បង្កើត​រូបភាព​កាន់តែប្រាកដ ជាមួយភាព​ច្បាស់លាស់នូវព័ត៌មាន​តម្រូវការតាមការវាយបញ្ចូលនូវអត្ថបទពិពណ៌នា។
  • Midjourney គឺជាកម្មវិធី AI ដែលមានលក្ខណៈស្រដៀងទៅនឹង DALL-E ដែរ គឺប្រើសម្រាប់បង្កើតជារូប។
tech banner
tech banner
tech banner
tech banner
អត្ថបទ​ដែល​ទាក់ទង
event
ស្វែងយល់អំពីកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager)

កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) គឺជាកម្មវិធីកុំព្យូទ័រដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ អាចធ្វើការរក្សាទុក និងគ្រប់គ្រងពាក្យសម្ងាត់ដោយសុវត្ថិភាពនៅពេលអ្នកចូល ទៅកាន់គេហទំព័រ .....

event
🔒ការក្លែងបន្លំតាមបណ្ដាញសង្គមមានការកើនឡើង និងអាចនាំឱ្យមានហានិភ័យនានាដល់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត🛡 💡តស់ ! ធ្វើការស្វែងយល់អំពីវិធីការពារ ការក្លែងបន្លំតាមបណ្ដាញសង្គម (Social Media Fraud)

🔒ការក្លែងបន្លំតាមបណ្ដាញសង្គមមានការកើនឡើង និងអាចនាំឱ្យមានហានិភ័យនានាដល់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត🛡 💡តស់ ! ធ្វើការស្វែងយល់អំពីវិធីការពារ ការក្លែងបន្លំតាមបណ្ដាញសង្គម (Social Media Fraud)