August 16, 2023
💡តោះ ! មកដឹងអំពីវិធីសាស្រ្ដដើម្បីការពារការហេក (hack) ចូលទៅឧបករណ៍ឌីជីថលរបស់យើងពេលភា្ចប់ Public WiFi ៖
1. ប្រើបណ្តាញឯកជននិម្មិត (VPN)៖
VPN ធ្វើកូដនីយកម្ម (encrypted) ចរាចរណ៍ទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក និងអាចការពារទិន្នន័យរបស់អ្នកពីហែឃ័រ (Hacker) ។
2. ជៀសវាងការបញ្ចូលព័ត៌មានសំខាន់ៗ ឬព័ត៌មានរស៊ើប៖
មិនគួរចូលទៅក្នុងគេហទំព័រ ឬកម្មវិធីដែលទាមទារផ្តល់ព័ត៌មានសំខាន់ ឬរសើបដូចជាគណនីធនាគារ ឬអ៊ីមែលជាដើម ក្នុងអំឡុងពេលប្រើប្រាស់WiFi សាធារណៈ។
3. កំណត់នូវមុខងារការផ្ទៀងផ្ទាត់ពីរជាន់ (2FA)៖
កំណត់2FA សម្រាប់គណនីអនឡាញរបស់អ្នក។ 2FA ជួយបន្ថែមខែលការពារសុវត្ថិភាព ដែលតម្រូវឱ្យមានការផ្ទៀងផ្ទាត់បន្ថែម ដូចជាការបញ្ជាក់លេខកូដ តាមរយៈសារទូរសព្ទ ឬអ៊ីមែលជាដើម ។
4. បច្ចុប្បន្នភាពជាប្រចាំនូវប្រព័ន្ធប្រតិបត្តិការ (OS) និងកម្មវិធី (App)៖
ការអាប់ដេត (update) ជាញឹកញាប់នូវប្រព័ន្ធប្រតិបត្តិការ (OS) និងកម្មវិធី (App) របស់កុំព្យូទ័រ ទូរសព្ទ និងថេប្លេត(Tablet) ជួយបង្ការបន្ថែមនូវការការពារសុវត្ថិភាព។
5. បិទមុខងារភ្ជាប់បណ្តាញ WiFi ដោយស្វ័យប្រវត្តិ៖
តាមរយៈការបិទមុខងារភ្ជាប់ដោយស្វ័យប្រវត្តិ អ្នកអាចជ្រើសរើស និងភ្ជាប់ទៅបណ្តាញដែលអាចទុកចិត្តបានដោយផ្ទាល់ និងកាត់បន្ថយហានិភ័យភ្ជាប់ទៅកាន់បណ្តាញដែលមិនមានសុវត្ថិភាព។
6. បិទមុខងារចែករំលែកឯកសារ File Sharing)៖
ត្រូវប្រាកដថាមុខងារចែករំលែកឯកសារ និងការភ្ជាប់ Bluetooth ត្រូវបានបិទនៅពេលប្រើ WiFi សាធារណៈដើម្បីការពារនូវការចូលប្រើប្រាស់ឧបករណ៍និងទិន្នន័យ (Access Device and Data) របស់អ្នក ដោយឧក្រិដ្ឋជន។
7. ចូលប្រើតែគេហទំព័រណាដែលមាន HTTPS៖ ចូលប្រើតែគេហទំព័រដែលមាន HTTPS នៅពេលបញ្ចូលព័ត៌មានសំខាន់ផ្ទាល់ខ្លួនណាមួយ ។
8. ប្រយ័ត្នជាមួយបណ្តាញ WiFi សាធារណៈ៖
ប្រើបណ្តាញ WiFi សាធារណៈតែនៅពេលចាំបាច់ ហើយព្យាយាមភ្ជាប់ទៅបណ្តាញដែលផ្តល់ដោយប្រភពល្បីឈ្មោះដូចជា សណ្ឋាគារ ហាងកាហ្វេ ឬអាជីវកម្មដែលបានបង្កើតឡើងត្រឹមត្រូវ និងច្បាស់លាស់។
9. បិទការភ្ជាប់ WiFi នៅពេលដែលឈប់ប្រើ៖
នៅពេលដែលអ្នកមិនសកម្មប្រើប្រាស់បណ្តាញ WiFi សាធារណៈ សូមបិទការភ្ជាប់ WiFi ពីឧបករណ៍របស់អ្នក។ ការបិទនេះ ជួយរារាំងវាពីការភ្ជាប់ដោយស្វ័យប្រវត្តិទៅបណ្តាញដែលមិនមានសុវត្ថិភាព។
Source:
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ - ហានិភ័យនៃការប្រើបណ្តាញ WiFi សាធារណៈ និងវិធានការការពារ
National Cybersecurity Alliance - "Secure Public WiFi"
កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) គឺជាកម្មវិធីកុំព្យូទ័រដែលអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ អាចធ្វើការរក្សាទុក និងគ្រប់គ្រងពាក្យសម្ងាត់ដោយសុវត្ថិភាពនៅពេលអ្នកចូល ទៅកាន់គេហទំព័រ .....