កម្មវិធីជាច្រើន បានជំរុញដល់សាធារណៈជនឲ្យមានការយល់ដឹងអំពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងលើកទឹកចិត្តឲ្យទាញនូវផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលជាអតិបរមា ដើម្បីជួយដល់ការរស់នៅកាន់តែប្រសើរ ព្រមទាំងបើកឱកាសឲ្យមានការចូលរួមចំណែកទាំងអស់គ្នាក្នុងការផ្លាស់ប្តូរសង្គម ទៅជាសង្គមឌីជីថលមួយប្រកបដោយបរិយាបន្ន។