បណ្ដុំឌីជីថល
volunteer opportunities
Automated System for Customs Data (ASYCUDA)

General Department of Customs and Excise of Cambodia

too-many-dots-white.png too-many-dots-white.png

គម្រោងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្ន័យគយ | Supporting the upgrade of ASYCUDA World System

ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្ន័យគយ (ASYCUDA) គឺជាប្រព័ន្ធកុំព្យូទ័របានរចនាឡើងដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) ដើម្បីគ្រប់គ្រងនីតិវិធីបំពេញបែបបទគយរបស់ប្រទេសមួយ។ ប្រព័ន្ធនេះត្រូវបានណែនាំ និងដាក់ឲ្យអនុវត្តន៍នៅក្នុងខែឧសភា ឆ្នាំ 2008 នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

ដើម្បីធានានិរន្តរភាព និងទំនុកចិត្តនៃប្រតិបត្ដិការប្រព័ន្ធ ASYCUDA ក្រសួងពាណិជ្ជកម្ម តាមរយៈកម្មវិធីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម ( TDSP ) ផ្តល់មូលនិធិដោយម្ចាស់ជំនួយពហុភាគី ( MDTF ) បានគាំទ្រការតម្លើងកម្មវិធីរបស់ ASYCUDA ទៅជា ASYCUDA ពិភពលោក និងបានកសាងសមត្ថភាពមន្ត្រីគយ និងរដ្ឋាករកម្ពុជា ដើម្បីត្រៀមលក្ខណ:សម្រាប់ការអនុវត្តច្រកចេញចូលតែមួយជាតិនាពេលអនាគត។

សូមទស្សនាឯកសារវីដេអូស្តីពីអត្ថប្រយោជន៍នៃប្រព័ន្ធ ASYCUDA និងប្រសិទ្ធភាពរបស់វាក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។


សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការចូលទៅគេហទំព័រ https://apps.customs.gov.kh/login